Thursday, July 4, 2019

មានសេដ្ឋីម្នាក់អើតតាមបង្អួច ឃើញអ្នករើសអេតចាយ គាត់ក៏គិតក្នុងចិត្តថា ,A millionaire with a scissor saw him and thought, "I'm so lucky to be born rich."

បានអានហើយជីវិតបានធូរស្រាល...

មានសេដ្ឋីម្នាក់អើតតាមបង្អួច ឃើញអ្នករើសអេតចាយ គាត់ក៏គិតក្នុងចិត្តថា “អញសំណាងល្អណាស់ដែលបានកើតជាអ្នកមាន”
អ្នករើសអេតចាយសម្លឹងទៅក្បែរៗនោះឃើញមនុស្សឆ្កួតដេកនៅតាមផ្លូវ គាត់គិតក្នុងចិត្តថា “សំណាងល្អហើយដែលខ្ញុំមិនឆ្កួត”
មនុស្សឆ្កួតឃើញរថយន្ដសង្រ្គោះបន្ទាន់ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ គាត់គិតក្នុងចិត្តថា “ខ្ញុំសំណាងល្អខ្លាំងណាស់ដែលមិនឈឺ”



ពេលអ្នកជំងឺទៅដល់មន្ទីរពេទ្យ ឃើញគ្រូពេទ្យកំពុងរុញសពចេញមកក្រៅ គាត់គិតក្នុងចិត្តថា “ខ្ញុំសំណាងល្អណាស់ដែលមិនស្លាប់”
មានតែមនុស្សស្លាប់ប៉ុណ្ណោះដែលមិនត្រូវការសំណាងល្អ
ហេតុអ្វីយើងមិនសម្លឹងមើលសំណាងល្អរបស់ខ្លួនយើងដែលមាននៅក្នុងពេលនេះឱ្យដូចរបស់ដ៏មានតម្លៃ ស្រស់បំព្រងសម្រាប់ជីវិត។
ជីវិតគឺជាអ្វី?
យើងអាចយល់បាន ប្រសិនបើយើងស្ថិតនៅកន្លែងទាំងបីនេះ
១- មន្ទីរពេទ្យ
២- គុក
៣- ទីបញ្ចុះសព។
នៅក្នុងមន្ទីរពេទ្យអ្នកអាចគិតថា គ្មានអ្វីដែលល្អជាង “មានសុខភាពល្អនោះទេ”។
ក្នុងគុកយើងនឹងឃើញថា “សេរីភាព” គឺជាអ្វីដ៏មានតម្លៃ។
នៅទីបញ្ចុះសពយើងនឹងដឹងថាជីវិតគ្មានតម្លៃអ្វីឡើយ ដីដែលយើងជាន់នៅថ្ងៃនេះ អាចជាដំបូលប្រក់យើងនៅថ្ងៃស្អែកក៏ថាបាន កើតមកទទេទៅវិញក៏ទទេ។
យើងត្រូវអរគុណចំពោះសំណាងល្អគ្រប់យ៉ាងដែលយើងមានក្នុងមួយថ្ងៃៗ
ជួយស៊ែររឿងនេះឱ្យមិត្តភក្តិបានឃើញផង។
A millionaire with a scissor saw him and thought, "I'm so lucky to be born rich."
The scaffold looked around and saw a crazy guy on the street, thinking, "Good luck, I'm not crazy"
The crazy people saw the ambulance carrying the patient to the hospital, he thought, "I'm very lucky not to be sick"
When the patient arrives at the hospital, the doctor is pushing him out and he thinks, "I'm so lucky that not dead."
Only dead people do not need good luck
Why do not we look at our own good fortune now, just as it is for the precious life?
What is life?
We can understand if we are in these three places
1. Hospital
2. Prison
3. Cemetery
In the hospital, you may think that there is no better "healthy."
In prison we will see that "freedom" is precious.
At the cemetery, we will know that life is worthless. The land that I overthrown today can be a roof over us tomorrow, and it is empty and empty.
We have to thank all the luck we have every day
Help relate this story to friends.
ប្រភពហ្វេសប៊ុក ជីវិតនិស្សិត

No comments:

Post a Comment

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...