Thursday, July 4, 2019

The Rain , គ្រាប់ភ្លៀង

យើងគ្រប់គ្រងថ្ងៃស្អែកមិនបានទេ ហើយក៏កែប្រែម្សិលមិញមិនបានដែរ។ ប៉ុន្តែបើថ្ងៃនេះយើងអាចភ្ញាក់ដឹងខ្លួនពីដំណេកបាន យើងក៏អាចបង្កើតអតីកាលមួយដែលយើងចង់បាន ហើយក៏អាចចាប់ផ្ដើមអនាគតមួយដែលយើងចង់ឃើញ។ ឆាកជីវិតនេះខ្លីណាស់ហ្ន៎! ទម្រាំយើងអាចស្គាល់នរណាម្នាក់បាន វាក៏ចំណាយពេលវេលាយូរជិតពាក់កណ្ដាលជីវិតទៅហើយ។ 

ឆ្លងកាត់ឆាកជីវិតជាមនុស្សនេះ វាដូចជាការធ្វើដំណើរឆ្លងកាត់គ្រាប់ភ្លៀងអ៊ីចឹង។ ភ្លៀងមានរាប់លានដំណក់ តែយើងក៏មិនមែនសុទ្ធតែត្រូវប៉ះនឹងភ្លៀងគ្រប់តំណក់នោះក្នុងពេលតែមួយទេ។ មនុស្សលើលោកនេះមានច្រើនណាស់ ប៉ុន្តែយើងស្គាល់ និងរាប់អានមនុស្សមិនបានច្រើនទេ។ ចុងក្រោយវាមិនសំខាន់ថានឹងមានចំនួនមនុស្សប៉ុន្មាននាក់ដែលយើងស្គាល់ ឬក៏ស្គាល់យើងទេ ប៉ុន្តែគឺមនុស្សប៉ុន្មាននាក់ដែលផ្ដល់ការចងចាំល្អបំផុតសម្រាប់យើង...៕
_____________________________
អត្ថបទ៖ សៀវភៅជីវិត
រូបភាព៖ #Pinterest

No comments:

Post a Comment

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...