Showing posts with label Quot Of Love. Show all posts
Showing posts with label Quot Of Love. Show all posts

Friday, June 5, 2020

ធ្វើខ្លួនឲ្យល្អសិន

«ធ្វើខ្លួនឲ្យល្អសិន» មានបុរសខ្លះរស់នៅដោយប្រាថ្នាខ្លាំងក្នុងការចង់ជួបមនុស្សស្រីល្អម្នាក់ដែលព្រមទទួលយកក្តីស្រលាញ់របស់ខ្លួន ហើយក៏មាននារីខ្លះទៀតរស់នៅដោយប្រាថ្នាខ្លាំងក្នុងការចង់បានមនុស្សប្រុសល្អម្នាក់មកស្រលាញ់ខ្លួនដែរ តែបែរជាគ្មានមនុស្សណាម្នាក់ព្រមស្រលាញ់ពួកគេសោះ ទន្ទឹមនឹងនោះបែរជាមានមនុស្សមួយចំនួនទៀតមានអ្នកស្រលាញ់ជាច្រើនតែគាត់មិនត្រូវការទៅវិញ ទោះគាត់ដឹងថាមនុស្សដែលមកស្រលាញ់គាត់នោះសុទ្ធតែជាមនុស្សល្អៗក៏ដោយ។ មានបុរសម្នាក់បានសួរទៅឳពុករបស់ខ្លួនថា តើខ្ញុំត្រូវរកមនុស្សស្រីល្អនៅកន្លែងណា? ឳពុកក៏ឆ្លើយប្រាប់កូនវិញថា កូនត្រូវសួរខ្លួនឯងវិញ ថាតើត្រូវធ្វើខ្លួនយ៉ាងណាទើបមានមនុស្សស្រីល្អព្រមទទួលយកកូន។ អ្នកខ្លះចង់បានមនុស្សល្អ និងច្បាស់លាស់មកស្រលាញ់ខ្លួនប៉ុន្តែបែរជាភ្លេចធ្វើខ្លួនឲ្យល្អនិងច្បាស់លាស់ជាមុនសិន។ មនុស្សជាច្រើនតែងប្រាថ្នាចង់បានមនុស្សល្អបែបនេះ ល្អបែបនោះទាំងដែលមិនទាន់បានធ្វើខ្លួនឲ្យល្អជាមុន ឲ្យសមជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះរឿងនោះនៅឡើយទេ។ ពេលខ្លះបញ្ហារបស់ពួកគេកើតឡើងដោយសារតែគិតពីខ្លួនឯងខ្លាំងពេកភ្លេចគិតពីអ្នកនៅជុំវិញខ្លួន ដឹងត្រឹមតែចង់បានមនុស្សបែបណា តែមិនដឹងថាត្រូវធ្វើបែបណាទើបអាចឲ្យអ្នកដទៃចង់បានវិញនោះទេ។ ធ្វើជាមនុស្សកុំចង់បានមុខមាត់និងការចាប់អារម្មណ៍ខ្លាំងពេក ត្រូវចេះបើកចិត្តឲ្យទូលាយទទួលស្គាល់ការរិះគន់របស់អ្នកដទៃឲ្យបានច្រើន ត្រូវមានធម៌មេត្តានិងការលើកលែងទោសឲ្យមនុស្សគ្រប់ៗគ្នាទើបជីវិតអាចរស់នៅដោយមានក្តីសុខ។ មិនប្រាកដថាអ្នកដែលមានទំនាក់ទំនងស្នេហាទាំងអស់អាចរីករាយដូចមនុស្សធម្មតានោះទេ សំខាន់ត្រូវចេះធ្វើខ្លួនឲ្យល្អជាមុនសិនមុននឹងចង់ឲ្យមានអ្នកដទៃមកធ្វើល្អដាក់យើង។ ធ្វើជាមនុស្សត្រូវធ្វើឲ្យដូចជាដើមឈើដែលធំ ចាក់រឹសឲ្យជ្រៅ បែកមេឃឲ្យបានគ្រប់សាខា ទើបមានបក្សាប្សីទាំងឡាយអាចមកធ្វើសំបុកនិងពឹងពាក់បាន៕ By: Vityea Sarin #knowledge sharing

Wednesday, June 3, 2020

ជូនចំពោះអ្នកកំពុងអាន


ខ្ញុំសង្ឃឹមថាអ្វីៗនឹងប្រសេីរឡេីងសម្រាប់អ្នក។ សង្ឃឹមថាអ្នកនឹងឆ្លងកាត់រាល់ឧបសគ្គ​ ហេីយក្លាយជាមនុស្សរឹងមាំម្នាក់។

សូមកុំបោះបង់ក្តីសង្ឃឹមចោលពេលជួបបញ្ហា​ ព្រោះបញ្ហាទាំងនោះនឹងបង្រៀនឱ្យយេីងរឹងមាំ។ យេីងអាចបាត់បង់អ្វីៗបាន​ តែហាមបោះបង់ក្តីសង្ឃឹម។

ភាពឈឺចាប់​ ទុក្ខព្រួយ​ បរាជ័យ​ និងគ្រាំបេះដូង​ នឹងរសាត់ទៅតាមពេលវេលា​ ព្រោះគ្មានអ្វីដែលឋិតឋេរនោះទេ។

រៀនពេញចិត្តនូវអ្វីដែលខ្លួនមាន​ ជីវិតយេីងមិនវែងប៉ុន្មានទេ។ ១០​ ឆ្នាំតែ​ប្រាំមួយដង​ យេីងក៏ចាប់ផ្តេីមត្រៀមខ្លួនចាំមច្ចុរាជហេីយ។


រៀនទទួលស្គាល់ការពិតថា​ យេីងមិនឥតខ្ចោះទេ។ ដរាបណាយេីងជាបថុជ្ជន​ យេីងនឹងប្រព្រឹត្តកំហុស​ មានធំមានតូច​។ អ្វីដែលអាចធ្វេីបានគឺ​ កែប្រែកំហុសទាំងនោះមកល្អវិញ។

មេឃភ្លៀងគង់ស្រឡះ​ តែកុំចាំដល់មេឃរាំងភ្លៀងដេីម្បីធ្វេីចិត្តឲ្យសប្បាយអី។ យេីងអាចមុជទឹកភ្លេីងបណ្តេីរ​ សប្បាយបណ្តេីរ។

សរសេរដោយ​ ជនក្រាស់ដោយកិលេស​
រូបភាព​ #pinterest

Thursday, May 28, 2020

និយមន័យស្នេហា !

#និយមន័យស្នេហា !
សេចក្តីស្រឡាញ់គឺជា
- ការអត់ធន់
- ជាអំពើសប្បុរស
- មិនមែនជាការគ្រប់គ្រង
- មិនមែនជាការច្រណែន
- មិនមែនជាអំនួត
- មិនមែនជាមោទនភាព
- មិនមែនក្រអឺតក្រទមតែឯងហើយឱ្យតំលៃគេទាបជាងខ្លួន
- មិនមែនជាភាពកោងកាចជម្លើយយង់ឃ្នង
- មិនមែនមើលឃើញតែខ្លួនឯង


- មិនមែនចិត្តស្រាលងាយខឹង
- មិនមែនងាយបោះបង់ចោលគ្នា
- មិនមែនដើម្បីសន្សំរឿង....
ស្រឡាញ់គឺ
- គោរព
- ស្មោះត្រង់
- ថែទាំ
- មិនបោះបង់ចោលគ្នា សូម្បីតែក្លាយទៅជាអ្វីក៏ដោយ...
- កុំតែក្លាយទៅជាខ្មោច ភក្តីភាពខ្លះ..សូម្បីតែក្លាយទៅជាខ្មោចហើយក៏ដោយ ក៏មិនផិតក្បត់ចោលខ្មោចជាដាច់ខាត ...! ។
- ក្តីស្រឡាញ់បែបនេះមិនចេះបរាជ័យឡើយ....!!

#ប្រភព:Thong Nidadamony
#ចែករំលែកនិងប្រែសម្រួល:កូនទន្សាយស

Wednesday, May 27, 2020

ដកថយមិនមានន័យថាចាញ់

#ដកថយមិនមានន័យថាចាញ់

ការសម្រេចចិត្តមួយដែលផ្ទុយស្រលះពីការចង់បានរបស់ជីវិតម្នាក់ៗត្រូវតែជួបប្រទះ មិនថារឿងនោះវានាំទៅរកផ្លូវល្អ ឬផ្លូវអាក្រក់ឡើយ! វាគ្រាន់តែបញ្ជាក់ថាយើងព្រមទទួលនូវសមត្ថភាពយើងមិនអាចតតាំងនៅក្នុងខណៈនោះបាន ដោយមិនមានប្រយោជន៍ និងខាតបង់តែប៉ុណ្ណោះ។

+ តតាំងចំពោះមនុស្សដែលយើងស្រលាញ់បានមកវិញនូវការប្រេះឆា!
+ តតាំងជាមួយមនុស្សមានះធ្វើឲ្យខាតនៅលំនឹងស្មារតី និងចិត្ត!
+ តតាំងនឹងមនុស្សដែលយើងស្អប់បាត់បង់នូវអំពើល្អដែលខំសន្សំ!
+ តតាំងជាមួយមនុស្សទន់ខ្សោយធ្វើឲ្យយើងបាត់បង់កិតិ្តយស!
+ តតាំងជាមួយមនុស្សថោកទាប ធ្វើឲ្យយើងទម្លាក់ភាពថ្លៃថ្នូររបស់យើងត្រឹមពួកគេ!
+ តតាំងជាមួយមនុស្សខ្លាំង មិនប្រាកដថាឈ្នះឡើយ!


ការដកថយមួយជំហានថយក្រោយមិនមែនមកពីយើងជាមនុស្សអន់ កំសាក ឬអាក្រក់ឡើយ! តែមកពីយើងជឿជាក់ថាយើងត្រូវ យើងមានភាពថ្លៃថ្នូរ យើងមានសមត្ថភាពមួយដែលមិនសក្ដិសមនឹងជ្រលក់ជាមួយពួកគេ! ព្រោះប្រសិនបើពួកគេជាមនុស្សអាក្រក់ មនុស្សថោកទាប មនុស្សអន់ មនុស្សអាត្មានិយមមែន ទោះជាគ្មានការតតាំងរបស់យើងក៏កន្ទុយនោះវានៅតែលេចចេញក្នុងហ្វូងមនុស្សឯទៀតដែរ ហើយពួកគេនៅតែមិនចុះសម្រុងនឹងអ្នកដទៃដដែល។

សំខាន់យើងប្រាកដថាអ្វីដែលយើងកំពុងធ្វើ អ្វីដែលយើងកំពុងរៀន និងអ្វីដែលយើងអនុវត្តន៍សម្រាប់ផ្លូវជីវិតយើងគឺកំពុងនាំឧត្តមភាពមកលើជីវិតយើង។

កាលៈទេសៈណាដែលតតាំងមិនចំណេញ ចូរកុំបំផ្លាញពេលវេលាដ៏មានតម្លៃរបស់យើងទៅរកភាពគ្មានតម្លៃ! កុំយកទំហំចិត្តយើងទៅតឹងណែនជាមួយរឿងឥតប្រយោជន៍។

ចងចាំថាឈ្នះលើមនុស្សណាម្នាក់មិនមែនពេលដែលខឹង ពេលដែលស្អប់ ពេលដែលយើងកំពុងទើសទាល់លើកំហុសគេមួយទាំងងងឹតងងុល ឬពេលដែលគេកំពុងឆ្កួតនោះឡើយ បើសិនជាវាក្រៅរង្វង់នៃច្បាប់! តែត្រូវឈ្នះដោយលទ្ធផលជីវិតមួយប្រកបដោយសេចក្ដីថ្លៃថ្នូរនៅថ្ងៃអនាគតរបស់យើង

Saturday, May 16, 2020

ពេលខ្លះខ្ញុំនៅស្ងៀម,Some time also need to silent

#ពេលខ្លះខ្ញុំនៅស្ងៀម

១. ព្រោះមិនចង់និយាយច្រើនទេ រអ៊ូច្រើនពេកហត់តែខ្លួនឯង ឈឺចិត្តតែម្នាក់ឯង ហើយវាក៏គួរឱ្យធុញណាស់ដែរ គឺធុញនឹងខ្លួនឯងហ្នឹងតែម្ដង ( បាត់បង់ក្ដីសុខផ្លូវចិត្តខ្លួនឯង )។

២. មិនចង់បកស្រាយអ្វីច្រើនទេ ព្រោះជាមួយមនុស្សខ្លះ ទោះយើងបកស្រាយច្រើនជាមួយគេ ក៏គេនៅតែមិនយល់ពីយើងដដែល ព្រោះគេមិនដែលយល់ពីយើងនោះឡើយ។

៣. មិនចង់និយាយ មិនមែនមានន័យថា មានចេតនាលាក់បាំងនោះទេ តែខ្ញុំគិតថា អ្នកមិនគួរដឹង ឬមិនសក្តិសមនឹងដឹងរឿងរបស់ខ្ញុំ។

៤. មិនចង់គិតច្រើន ព្រោះថា បើគិតច្រើន ឬនិយាយច្រើន គឺមានតែបង្កើនចិត្តខឹង និងប្រកាន់ អន់ចិត្ត គិតឃើញតែរឿងអវិជ្ជមានច្រើន នាំឱ្យមើលមុខគ្នាមិនចំ បាត់បង់ទំនាក់ទំនងល្អៗជាមួយគ្នា ព្រោះមនុស្សយើងទម្រាំតែអាចបានជួបគ្នា គឺសុទ្ធតែមាននិស្ស័យនឹងគ្នាហើយ។


៥. ខ្ញុំលែងប្រកាន់ ឬលែងមានចិត្តខឹង និងអន់ចិត្តទៀត ព្រោះហត់គ្រប់គ្រាន់ ឆ្អែតចិត្តគ្រប់គ្រាន់ហើយ បើបន្តប្រកាន់នឹងអ្នកណាទៀត គឺខ្ញុំខ្លួនឯងជាអ្នកដែលលំបាក និងហត់ចិត្តតែម្នាក់ឯង។

មិនមែនខ្ញុំជាមនុស្សចិត្តព្រះ ឬចិត្តធ្ងន់ ពូកែអត់ធ្មត់ទេ តែដឹងទេថាពេលខ្លះ វាពិតជាស្ពឹកខ្លាំង ស្ពឹករហូតដល់លែងដឹងថាឈឺ ខ្ញុំលែងមានអារម្មណ៍អ្វីទាំងអស់ ដូច្នោះហើយ ខ្ញុំលែងមានពាក្យអីដែលត្រូវនិយាយច្រើនទៀតនោះដែរ គឺមានតែព្យាយាមនៅស្ងាត់ៗបែបហ្នឹងឯង 🙂>។

នៅពេលដែលខ្ញុំនៅស្ងៀមស្ងាត់ ខ្ញុំក៏លែងខឹង លែងប្រកាន់នឹងអ្នកណា ហើយខ្ញុំក៏មានអារម្មណ៍ថា ខ្លួនឯងមិនសូវឈឺចាប់ដូចមុន មិនបាច់ឈឺចិត្តស្អិតទ្រូងព្រោះតែអ្នកណាតែម្នាក់ឯង មិនបាច់ត្រូវទៅព្យាយាមចង់ដឹងថា អ្នកណាមានចិត្តគិតខ្វល់ពីខ្ញុំខ្លះឡើយ ហើយក៏មិនបាច់ត្រូវមក នឹកតូចចិត្ត អន់ចិត្តនឹងអ្នកណាទៀតដែរ អ្វីៗគឺមានតែខ្លួនឯង កំដរខ្លួនឯង ខ្ញុំបានស្ងប់ចិត្តខ្លះ មានសេរីភាពផ្លូវចិត្តខ្លះ មានអារម្មណ៍ស្រឡះល្អខ្លះ និងបានស្គាល់ខ្លួនឯងកាន់តែច្បាស់ បាននៅជាមួយខ្លួនឯងកាន់តែច្រើន 😪/>,៕

Tuesday, May 12, 2020

#ទន់ភ្លន់តែរឹងមាំ

#ទន់ភ្លន់តែរឹងមាំ

“ភាពទន់ភ្លន់ និងចិត្តស្រគត់ស្រគំ វាតែងបង្ហាញពីភាពម៉ឺងម៉ាត់របស់ស្ត្រី។ វាគឺជាឥរិយាបថដ៏ល្អកម្ររកបាន ដែលស្រ្តីគ្រប់រូបប្រកាន់ខ្ជាប់ក្នុងបេះដូង ឬរក្សាទុកក្នុងខ្លួនម្នាក់ៗ។ មិនត្រឹមតែប៉ុណ្ណោះ ភាពស្ងៀមស្ងាត់និងភាពអៀនខ្មាស វាក៏ជាសម្រស់ដ៏បរិសុទ្ធរបស់ស្រ្ដីផងដែរ”។ ក្នុងន័យនេះ “ទន់ភ្លន់ តែមិនទន់ជ្រាយ។ រឹងមាំ តែមិនរឹងរួស”។

ធម្មជាតិបានបង្កើតមនុស្សស្រីឱ្យមានភាពទន់ខ្សោយផ្នែករាងកាយជាងមនុស្សប្រុស តែបើមនុស្សស្រីអាចកែប្រែពីភាពទន់ខ្សោយ ទៅជាទន់ភ្លន់វិញ នោះវានឹងបង្កើតទៅជាអំណាចមួយផងដែរ។ ពេលខ្លះទៀត ការមិននិយាយមួយម៉ាត់ វាមានអំណាចជាងការនិយាយរាប់ពាន់ម៉ាត់ទៅទៀត។ ទាំងនេះជាអំណាចដែលមេដឹកនាំស្រ្តីក្នុងពិភពលោកតែងមាន ដូចជាអ្នកស្រីអង់សាន ស៊ូជី (Aung San Suu Kyi), អ្នកស្រី ម៉ាការ៉េត តីតឈ័រ (Margaret Thatcher), និង ម៉ាឡាឡា (Malala) ជាដើម។


អ្នកនិពន្ធប្រលោមលោកជនជាតិបារាំង Jules Barbey d'Aurevilly និយាយថា “មានរូបរាងស្អាត ហើយត្រូវបានគេស្រឡាញ់ទើបជាស្រ្តី។ ប៉ុន្តែមិនស្អាតហើយ ហើយចេះធ្វើឱ្យគេស្រឡាញ់ ទើបចំជារាជនី”។ បែបនេះហៅថា “ស្រីក្ងិត ស្រីក្ងែង បើចេះតុបតែង ស្អាតដូចតែគ្នា”។ ពេលខ្លះ មនុស្សស្រីភ្លេចគិតខ្លួនថាខ្លួនឯងជាផ្កាមួយទងដែលស្រស់ស្អាត និងប្រៀបដូចជាផ្កាយមានតម្លៃមួយដួង។ ប៉ុន្តែ នៅពេលដែលផ្កាមួយទងនោះ ព្យាយាមធ្វើដំណើរទៅរកកន្លង់វិញ ផ្កានោះនឹងត្រូវសណ្ដកឫសក្លាយទៅជាផ្កាស្រពោនបាត់បង់ទាំងសម្រស់ និងតម្លៃ (បរិបទខ្លះ)។

ក្ដីស្រឡាញ់របស់ស្រីម្នាក់ វាពុំបានន័យត្រូវធ្វើសំពត់ក្នុងផ្នត់ នំតូចជានាឡិក៏ពិតមែន តែពេលខ្លះការយកតម្លៃរបស់ខ្លួនឯងទៅលលេងជាមួយមនុស្សប្រុសហួសហេតុពេក វានឹងបាត់បង់តម្លៃ (ពេជ្រគ្មានរស្មី)។ ភាពទន់ភ្លន់នៃមនុស្សស្រី វាគ្រប់គ្រាន់សម្រាប់ចងចិត្តមនុស្សប្រុសឱ្យជាប់បាន ព្រោះថាចំណងដែលជាប់ជាងគេ គឺជាចំណងដែលចងដោយខ្សែដែលទន់ មិនមែនជាខ្សែដែលរឹងនោះទេ។

-----------------------------------------

អត្ថបទដកស្រង់ចេញពីសៀវភៅ #គំនិតជាកំណើត និពន្ធដោយ លោក ទេព សុផានេត។ សៀវភៅនេះ​កំពុងបើកកក់ ហើយវានឹងបន្តរហូតដល់ថ្ងៃទី២៥ ខែឧសភានេះ។

លោកអ្នកអាចកក់សៀវភៅនេះបានដោយគ្រាន់តែផ្ញើសារលេខទូរសព្ទ ទីតាំងលម្អិត និងចំនួនសៀវភៅដែលចង់បានតាមប្រអប់សារ ឬអាច Comment នៅខាងក្រោម Post នេះក៏បាន។

តម្លៃសម្រាប់អ្នកកក់ ២៨០០០រៀល ហើយតម្លៃទូទៅគឺ៣២០០០រៀល

Monday, May 11, 2020

#១០ចំណុចអំពីចិត្តនារី

#១០ចំណុចអំពីចិត្តនារី

១.នាងប្រើមនោសញ្ចេតនាច្រើនជាងបុរស។ នាងឆាប់សើចហើយក៏ឆាប់យំ ឆាប់រំភើបហើយក៏ឆាប់ងរង៉ក់។

២.ទោះជាចរិតនាងរឹងមាំដូចថ្ម ក៏នាងមានបេះដូងទន់ភ្លន់ក្នុងសេចក្ដីស្នេហា។

៣.ពេលខ្លះមាត់របស់នាងខុសពីចិត្ត។ នាងថាស្អប់ តែនាងពោរពេញដោយក្ដីស្រឡាញ់ នាងថាមិននឹក តែនាងសែនរឭកក្រៃលែង នាងថាមិនខ្វល់ តែនាងលួចបារម្ភ នាងថាមិនចង់ជួបមុខ តែនាងចង់ឱបបុរសឱ្យណែនដើមទ្រូង នាងប្រើពាក្យបែក តែនាងចង់ជួបជុំ។ល។

៤.នាងអាចលះបង់គ្រប់យ៉ាងសម្រាប់បុរស តែបើធ្វើឱ្យនាងអស់ចិត្ត នាងស៊ូទ្រាំបាត់បង់បុរស ក៏មិនស្ដាយស្រណោះអ្វីដែរ។


៥.នាងអាចក្បត់បុរស នៅពេលណាដែលនាងអស់ក្ដីស្រឡាញ់។

៦.នារីមិនសូវនឹកនាដល់តណ្ហាទេ តែបើបុរសដាស់នាង នាងនឹងពុះពោរជាងបុរសទៅទៀត។

៧.នារីភាគច្រើនចូលចិត្តស្រមៃកសាងសុភមង្គលគ្រួសារមួយ ជាជាងកសាងជាតិមួយឱ្យរុងរឿងដូចបុរស។

៨.នារីស្ទើរតែទាំងអស់ ទោះជាវ័យណា ក៏នៅតែត្រូវការបុរសម្នាក់កាន់ដៃនាងលើវិថីជីវិត។ ហេតុនេះ គ្មាននារីណាដែលមិនត្រូវការស្នេហានោះទេ។

៩.នារីធ្វើអ្វីម៉ត់ចត់ជាងបុរស តែមិនសូវសម្លឹងវែងឆ្ងាយដូចបុរសទេ។

១០.តាមពិតនារីចូលចិត្តឱ្យគេតាមញ៉ែនាង ទោះជាពេលខ្លះនាងធ្វើជាខឹងនឹងអ្នកតាមញ៉ែក៏ដោយ ព្រោះនាងនឹងមានមោទនភាពលើសម្រស់ដែលធម្មជាតិប្រគល់ឱ្យ ហើយជួនកាលនាងយកទៅបង្អួតចំពោះនារីដែលជាមិត្តរបស់នាង។

ដោយ យួង សូដា

Sunday, May 10, 2020

10សញ្ញាដែលបញ្ជាក់ប្រាប់ថា អ្នកកំពុងជួប “#ស្នេហ៍ពិត”


10សញ្ញាដែលបញ្ជាក់ប្រាប់ថា
អ្នកកំពុងជួប “#ស្នេហ៍ពិត

•√1) នៅជាមួយហើយមានក្ដីសុខ
•√2)ឃ្លាតឆ្ងាយគ្នាហើយនឹកគ្នា
•√3) ដូចដើមតាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃនេះ
•√4) គោរពគ្នា ឲ្យកិត្តិយសគ្នា មិនមើលងាយគ្នា
•√5) មិនក្បត់ចិត្ត មិនទាញនរណាចូលមក



•√6) ហ៊ានបើកចំហរថាម្នាក់នេះគឺជាសង្សាររបស់យើង
•√7) សុខចិត្តជាអ្នកលួង ទាំងដែលខ្លួនមិនបានខុស
•√8) មានអារម្មណ៍ល្អៗ ឲ្យក្នុងថ្ងៃដែលទន់ខ្សោយ
•√9) ពេលឈ្លោះរួចហើយ
តែងបបួលគ្នានិយាយរឿងល្អៗ ព្យាយាមនិយាយរកគ្នាមុន
•√10) ហ៊ានអភ័យអត់ឱនអោយគ្នា និងមិនធ្វើរឿងខុសដដែលៗទៀតក្នុងពេលដែលម្នាក់ទៀតគេទទួលយកមិនបាន

Monday, November 18, 2019

ស្នេហានិងនយោបាយ គឺចិត្តសាស្រ្ត



_រឿងដែលអាសូរ មុនគេគឺស្នេហានាងលីម៉ក់ ឆូវ ព្រោះតែឈឺចាប់ជាមួយប្រុសក្បត់ចិត្តម្នាក់ទៅរៀបការចោលនាង នាងត្រូវរស់នៅក្នុងការឈឹចាប់អស់មួយជីវិត ទោះនាងមានឈ្មោះជាដូនជី លីម៉ក់ឆូវ ហូបអាហារបួសទៅហើយក៏គំនុំនាងគ្មានថ្ងៃរំដោះបាន ការក្បត់ចិត្តរបស់សង្សារនាង នោះគឺព្រោះតែអ្នកគ្រូដូនជីបង្ខំបុរសនោះមិនឲ្យចុះពីលើភ្នំ មិនខុសពីបង្ខំឲ្យបុរសម្នាក់មានចិត្តក្លៀវក្លាជួយសង្គម ធ្វើនយោបាយ តែត្រូវម្តាយក្មេកដាក់លក្ខខណ្ឌជីវិតឲ្យបោះបង់គ្រប់យ៉ាង តែបុរសនោះសុខចិត្តលះបង់ស្នេហា ដើម្បីបំពេញបំណងប្រឡូកក្នុងពិភពគុន ដើរទៅតាមមនោគតិរបស់ខ្លួន ។ អ្វីដែលកាន់តែឈឺចាប់នោះ ដូនជីលីម៉ក់ឆូវ ត្រូវបុរសជាសង្សារកុហកម្តងហើយម្តងទៀត ទើបនាងសម្រេចចិត្តតាមសម្លាប់មួយគ្រួសារ របស់សង្សារក្បត់ចិត្ត សម្លាប់ៗ ជ្រុលដៃឲ្យតែនរណាមកជួយហាមឃាត់ គឺដូនជីសម្លាប់ទាំងអស់ នេះហៅថា ឈ្មោះបានបួស តែចិត្តមិនបានបួសដាក់ចុះការឈឺចាប់នោះទេ (ព្រោះតែភាពផ្តាច់ការអ្នកជំនាន់មុន បានធ្វើឲ្យអ្នកជំនាន់ក្រោយសាហាវព្រៃផ្សៃ រងគ្រោះគ្មានក្តីសុខរហូត កំហុសអ្នកមុន បន្សល់ទុកឲ្យអ្នកក្រោយឈឺចាប់)

-ស្នេហានាង សៀវឡុងនី នាងជានារីធំដឹងក្តីតែក្នុងផ្នូរមនុស្សរស់ បន្តពីជំនាន់អ្នកគ្រូដូនជី​ (នាងជាសិស្សរួមគ្រូរបស់ដូនជីលីម៉ក់ឆូវ) តែបណ្តាំគ្រូនាងផ្តាំ សៀវ ឡុងនីថា បុរសក្នុងលោកនេះ គ្មានបុរសណាល្អនោះទេ តែបើបុរសណាហ៊ានស្លាប់ជំនួសនាង ចូរនាងទទួលគេជាប្តីទៅ ហើយអាចចាកចេញពីផ្នូរមនុស្សរស់នោះបាន ។ ព្រោះតែទម្លាប់មិនដែលចេញពីផ្ទះ(ផ្នូរមនុស្សរស់) នាងបានជួបស្នេហាពិត ទាំងដែលជាស្នេហាកើតឡើងឥតព្រៀងទុក ជាមួយកូនសិស្ស(យ៉ាង គួ) ធ្វើឲ្យមានភាពថ្នាំងថ្នាក់មិនចេះចប់ ។ តាមពិតជាកំហុសអ្នកផ្សេង (សច្ចំម្នាក់ អ្នកបួសតែចិត្តមិនបួស) បានឆ្លៀតឱកាស បំពានរាងកាយនាងសៀវ ឡុងនី ។​នាងស្មានថា យ៉ាងគួ ក៏បណ្តោយខ្លួនឲ្យអស់ព្រហ្មចារីនាពេលនោះ ក្រោយពីយ៉ាងគួ មកពីហាត់គុនវិញ មិនដឹងរឿង ត្រូវសៀវឡុងនី មានចេតនាឲ្យឈប់ហៅ អ្នកមីង ហៅជាប្រពន្ធវិញ ព្រោះតែយ៉ាងគួ មិនដឹងខ្យល់នៅតែហៅ មីងៗ ដដែល។ មិនយល់ពីក្តីស្រឡាញ់ រាងកាយត្រូវបាត់បង់ភាពបរិសុទ្ធ ម្ខាងៗសុទ្ធតែគិតសន្និដ្ឋានរៀងៗខ្លួន ទើបយល់ច្រឡំឈ្លោះគ្នា នាងសៀវឡុងនីរត់ទៅក្នុងផ្នូរមនុស្សរស់វិញ ធ្វើឲ្យយ៉ាងគួ តាមរកគ្រប់ច្រកល្ហកហើយមិននឹកស្មានថា នាងរត់ទៅផ្ទះរបស់នាងសោះ ។ ក្រោយមកបានជួបគ្នា ព្រោះតែនាងដេកនឹកគេមិនអស់ចិត្ត នាងសៀវឡុងនីក៏ចេញមករក យ៉ាងគួ ពេលនោះយ៉ាងគួ សម្រេចហៅនាងជាប្រពន្ធ ប៉ុន្តែរឿងតិចតួច នាងចង់បង្ខំឲ្យយ៉ាងគួ ទៅនៅក្នុងផ្នូរមនុស្សរស់ជាមួយ(តាមតែចិត្តខ្លួនឯង ) ទីបំផុតនាងក៏ត្រូវឈឺចិត្តវេទនាម្នាក់ឯង ខ្លាំងជាងយ៉ាងគួដែលនឹកហៅរកអ្នកមីងរហូត យ៉ាងគួ នៅតែចង់រស់នៅខាងក្រៅ ដោយសន្យានាំអ្នកមីងដើរលេងគ្រប់ទីកន្លែងសប្បាយជាមួយគ្នាវិញ មិនចង់ឲ្យនាងនៅតែក្នុងផ្ទះនោះទេ ។
(អ្វីទៅស្នេហា ទាំងអាចារ្យ អ្នកបួស អ្នកលេងនិងអ្នកមែន)
-ងាកមកនយោបាយ គឺប្រៀបដូចជា នយោបាយផ្អែកលើកុម្មុយនីស និង នយោបាយផ្អែកលើសេរីភាព
កុម្មុយនីសបង្ខំមនុស្សឲ្យ រស់នៅក្នុងផ្នូរមនុស្សរស់ មិនស្គាល់អ្វីទៅពិភពលោកខាងក្រៅ មនុស្សរស់នៅ តែពោរពេញដោយទុក្ខសោកប្រៀបដូចជាស្លាប់ទៅហើយ ព្រោះគេ មិនហ៊ាននិយាយស្តីចេញពីចិត្ត ក្នុងគំនិតក៏ទៅជាវិកល ផ្នូរមនុស្សរស់ នោះ ប៉ុន្មានម៉ឺនពាន់ឆ្នាំក៏មិនរីកចម្រើនដែរ ដោយការប្រកាន់ទម្លាប់ចាស់ មិនមើលពីការរីកចម្រើននៅខាងក្រៅគេដល់ណា?
-នយោបាយសេរី ថ្វីត្បិតការប្រឡូកវាលំបាក ជួបប្រទះរឿងជាច្រើន ប៉ុន្តែឆាកជីវិតមនុស្សម្នាក់ៗមានសេរីភាព ធ្វើនូវអ្វីដែលខ្លួនចូលចិត្ត តាមរយៈជួយសង្គ្រោះ មនុស្សធម៌ គុណធម៌ ប្រកួតប្រជែងគ្នាដើម្បីស្នាដៃ ដើម្បីឆន្ទៈ ធ្វើឲ្យម្នាក់ៗចេះប្រឹងប្រែងដោយឥតព្រំដែនកំណត់ សេចក្តីសុខគឺឋិតលើពួកគេជ្រើសរើសទៅតាមអ្វីដែលគេចង់បាន។
-ទាំងស្នេហា និងអ្នកនយោបាយ តើអ្នកចង់បានបែបណាក្នុងបទពិសោធន៍នេះ?

Wednesday, November 13, 2019

ក្តីសង្ឃឹម១%

ក្តីសង្ឃឹម១% នរណាៗក៏មានបញ្ហានៅក្នុងជីវិតដែរ (បញ្ហាគ្រួសារ អំពើហិង្សា បាត់បង់មនុស្សជាទីស្រឡាញ់ បែកបាក់ស្នេហា ជំងឺផ្ទាល់ខ្លួនជាដើម...។ គ្រាន់តែទំហំនៃបញ្ហាវាខុសគ្នា ឬថាវាកើតឡើងនៅក្នុងកាលៈទេសៈមិនដូចគ្នា ហើយរបៀបនៃការតតាំងនឹងស្ថានភាពនៃបញ្ហានីមួយៗក៏ខុសៗគ្នាទៅតាមហ្នឹងដែរ។ អ្នកខ្លះក៏យកការឈឺចាប់មកធ្វើជាកម្លាំងជំរុញខ្លួនទោះបីជាវាលំបាកខ្លាំង ប៉ុន្តែអ្នកខ្លះក៏យកវាមកធ្វើជាលេស ហើយបណ្ដោយឱ្យខ្លួនឯងធ្លាក់ទឹកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថានភាពជីវិតបែបនេះគឺយ៉ាប់យ៉ឺនទៅៗ លំបាកបន្ដិចបន្ទួចក៏ចាប់ផ្ដើមខ្ជិលប្រឹង គឺបើដួលហើយក៏បន្លំជាដេកខ្ជិលក្រោក ខ្ជិលងើបឡើងម្ដងទៀត។ អ្វីដែលគេធ្វើបានគឺស្រែកថា "ហេតុអ្វីពិភពលោកនេះតូចចង្អៀតម្ល៉េះសម្រាប់ខ្ញុំ? ហេតុអ្វីជីវិតខ្ញុំលំបាកម្ល៉េះ? ហេតុអ្វីក៏ពិភពលោកនេះអយុត្ដិធម៌ម្ល៉េះចំពោះរូបខ្ញុំ?" ប៉ុន្តែសម្រាប់មនុស្សដែលក្រោកឡើងតតាំង ឬប្រឈមមុខជាមួយបញ្ហា ចុងក្រោយគេក៏អាចក្លាយជាមនុស្សរឹងមាំ និងមានឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សនៅជុំវិញខ្លួនគេ។

យើងអាចមានហេតុផលរាប់ពាន់ក្នុងការបន្ទោសពិភពលោក បន្ទោសអ្នកដទៃ បន្ទោសអ្វីគ្រប់យ៉ាងនៅក្នុងជីវិត លើកលែងតែបន្ទោសខ្លួនឯង ប៉ុន្តែការពិតទៅគឺមានតែយើងខ្លួនឯងប៉ុណ្ណោះដែលអាចរំដោះខ្លួនចេញពីពិភពដ៏ងងឹតនេះបាន។ ពពកខ្មៅក៏គង់នឹងរសាត់បាត់ទៅដោយឆ្លងកាត់ពេលវេលាមួយ ហើយពន្លឺនៃព្រះអាទិត្យក៏នឹងមកបំភ្លឺភពផែនដីម្តងទៀតដោយត្រូវរង់ចាំពេលវេលាមួយ។ មួយថ្ងៃមាន២៤ម៉ោង ក្នុងនោះ១២ម៉ោងគឺពេលយប់ និង១២ម៉ោងទៀតគឺពេលថ្ងៃ។ មិនថាយើងធ្លាក់ក្នុងស្ថានភាពដ៏លំបាកយ៉ាងណា ដរាបណាយើងមានក្តីសង្ឃឹមខ្លះនៅសេសសល់ មិនថាវាតិចត្រឹមកម្រិតតែ១% ដែលយើងមិនបោះបង់ខ្លួនឯង និងក្តីស្រមៃ ហើយតស៊ូគ្រប់ឧបសគ្គដើម្បីឆ្លងផុតពីទុក្ខលំបាកទាំងនោះ មិនយូរមិនឆាប់ជីវិតគង់នឹងអាចមាននូវរស្មីឡើងវិញមិនខានឡើយ...៕
អត្ថបទដោយថាវរី
កែសម្រួលដោយ កូនចាបមាស

Saturday, August 3, 2019

សម្រេច​ចិត្ត​ខុស​



សម្រេច​ចិត្ត​ខុស​ -​ ផ្ទះ​ជួល​១​កន្លែង​ = ២០០០​ដុល្លារ​/១ខែ -​ ដី​១កន្លែង​ (ជួល​)​=១៥០០ដុល្លារ​/១ខែ -​ បន្ទប់​ជួល(ច្រើន​)​=​ ១០០០ដុល្លារ​/១ខែ លោក​តា​សម្រេច​ចិត្ត​កាត់​ឈ្មោះ​ឱ្យ​កូន​ទាំង​អស់​ តែ​ប្រាប់​កូន​ឱ្យ​ទុក​លុយ​ ៥០%​ ឱ្យ​គាត់​រាល់​ខែ​។

បាន​តែ​ប៉ុន្មាន​ខែ​ កូន​ឈប់​ឱ្យ​។ គាត់​មួម៉ៅ​ក្ដៅ​ក្រហាយ​ មាត់​តូច​មាត់​ធំ​ យូរ​ៗទៅ​ កូន​ធុញ​ទ្រាន់​ ទៅ​ផ្ទះ​ណា​ក៏​គេ​មិន​ស្វាគមន៍​ គេ​ខ្លាច​ដោយ​សារ​គាត់​ ប្ដី​ប្រពន្ធ​គេ​លែង​គ្នា​។ ដី​ឡេីង​ថ្លៃ​ មនុស្ស​ចុះថ្លៃ​​។

Friday, August 2, 2019

មនុស្សប្រុសចូលចិត្តជក់បារី



ពីមុនខ្ញុំជាមនុស្សប្រុសចូលចិត្តជក់បារីក្រោយពីខ្ញុំទទួលបានសង្សារម្នាក់គាត់គឺជាមនុស្សស្រីដែរមិនចូលចិត្តអ្នកជក់បារីទេ ខ្ញុំតែងតែព្យាយាមលាក់គាត់គ្រប់ពេលដែរគាត់នៅគឺខ្ញុំមិនហ៊ានជក់ទេ គាត់តែងនិយាយជារឿយៗថាគាត់ស្អប់អ្នកជក់បារីណាស់គាត់មិនចូលចិត្តទេប៉ុន្តែគាត់មិនបានដឹងសោះថាខ្ញុំចេះឡើយលុះមានយប់មួយគាត់យល់សិប្តថាឃើញខ្ញុំជក់បារីហើយខលមកខ្ញុំទាំងកណ្ដាលយប់ហើយនិយាយទាំងខឹងដោយសួរថាខ្ញុំកំពុងជក់បារីមែនទេទាំងខ្ញុំកំពុងជក់បារីផងនោះធ្វើអោយខ្ញុំឈ្លក់ផ្សែងនិយាយមិនចង់រួចតែខំប្រាប់ទៅគាត់ថា អត់ទេឆ្កួតគេងវិញទៅ លុះមានថ្ងៃក្រោយគាត់ចាប់បានក្នុងកាតាបខ្ញុំមានកញ្ចប់បារី ហើយគាត់ក៏បានសួរខ្ញុំដោយភាពហួសចិត្ត ចេះជក់យូរនៅ

ខ្ញុំក៏ប្រកែកថាមែនរបស់បងទេពួកម៉ាក់ភ្លេចហើយលួងគាត់ទំរាំតែបាត់ខឹង ប៉ុន្តែមួយរយៈក្រោយគាត់លួចតាមដានខ្ញុំចង់ដឹងថាខ្ញុំចេះជក់ឬក៏អត់លើកនេះគាត់តាមទាន់ខ្ញុំមែន គាត់ឃើញខ្ញុំកំពុងតែជក់បារីហើយគាត់ក៏ដើរមកនិយាយ ’’ ចេះជក់ម៉េចក៏មិនប្រាប់មកចាំបាច់លាក់ធ្វើអី ’’ ខ្ញុំក៏បានប្រាប់ទៅគាត់ថាខ្លាចគាត់ខឹងព្រោះគាត់ជាមនុស្សមិនចូលចិត្តក្លិនបារី ហើយគាត់ក៏និយាយថា មិនអីទេអោយតែបងគិតថាសមជក់ល្មមៗបានហើយប្រយត្ន័ប៉ះសុខភាពគាត់បាននិយាយទៀតថាអូនមិនហាមបងទេព្រោះអូនស្រលាញ់បង គាត់ថាមនុស្សប្រុសចេះជក់ចេះផឹកដើរលេងយប់ជារឿងធម្មតាទៅហើយលើកក្រោយមិនបាច់លាក់ទៀតទេណា ឃើញបងលាក់លាមចឹងពិបាកណាស់ ខ្ញុំលឺដូចនេះក៏សប្បាយណាស់អរគុណគាត់ដែរគាត់បានយល់ពីចិត្តមនុស្សប្រុស ហើយបន្ទាប់ពីថ្ងៃនោះពួកយើងក៏បានបែកគ្នា 💔

តើយើងនឹងសប្បាយចិត្តទេ?



ប្រសិនបើមនុស្សដែលយើងចាប់អារម្មណ៍គេមានមនុស្សដែលស្រលាញ់ហើយ សូមកុំរញ៉េរញ៉ៃ កុំធ្វើជាអ្នកទីបី កុំបំបែកបំបាក់ស្នេហាគេអី! កុំផ្ញើរសារទៅគេ បើទោះបីជាចិត្តយើងចង់ខ្លាំងយ៉ាងណាក៏ដោយ! កុំរំជើបរំជួលនឹងកាយវិការផ្អែមល្ហែមរបស់ពួកគេ! កុំដោយសារតែយើង ទើបធ្វើអោយគូរស្នេហ៍គេបែកគ្នា! ប្រសិនបើជាយើង តើនឹងមានអារម្មណ៍យ៉ាងណា ដែលត្រូវមានអ្នកទីបីតាមចែចង់គូរស្នេហ៍? តើយើងនឹងសប្បាយចិត្តទេ?

ប្រហែលជាអត់ទេ មែនទេ? កុំអស់សង្ឃឹមពេក នៅមានមនុស្សច្រើននាក់ទៀតណាស់ដែលយើងត្រូវជួប! មនុស្សម្នាក់ៗមានតម្លៃជារបស់ខ្លួនឯង គេមានតម្លៃតាមបែបរបស់គេ យើងមានតម្លៃតាមបែបរបស់យើង! យើងមិនមែនជាមនុស្សបរាជ័យក្នុងរឿងស្នេហាទេ! យើងក៏មិនមែនជាជនទីបីរបស់គូស្នេហ៍ណាដែរ! យើងមិនសាកសមនឹងធ្វើជាមនុស្សទេ ប្រសិនបើយើងជាអ្នកដែលចូលទៅបំផ្លាញក្ដីស្រលាញ់របស់មនុស្សដែលយើងស្រលាញ់នោះ! វាអាត្មានិយមពេកហើយ! យើងបាត់បង់សតិ ហើយប្រៀបដូចជាសម្រាមដែលគ្មានតម្លៃ ដូចនេះកុំសម្ដែងធ្វើដូចជាជនរងគ្រោះ គួរអោយអាណិតនោះ! កុំគិតថាបើគេបែកគ្នា គេនឹងងាកមកស្រលាញ់មនុស្សដូចជាយើងនោះ មិនថាយ៉ាងណាក៏ទំនាក់ទំនងរវាងពួកយើងមិនអាចរីកចម្រើនជាងហ្នឹងដែរ! កម្មផលមានពិត ហើយបើបែបនោះមែន គឺយើងនេះហើយដែលជាអ្នកទទួល! ច្បាស់ណាស់ថាយើងក៏មិនចូលចិត្តដូចគ្នា!!! ~Scarlett៚

5 BEST Ways to Wake Up at 4:00 AM Every Day | Scientifically Proven

Get your Morning Journal from Habitnest - and start taking control of your mornings: http://bit.ly/YourMorningSidekickJournal Scientifically Proven BEST Ways to Wake Up at 4:00 AM and Why It Will Change Your Life! Subscribe to Keshav Bhatt more inspiring speeches: https://goo.gl/CbXEYD This is the 3rd of our series of 5 videos to help you become the best student you can be!

 Hear this... Most people woke up at 4 without having a plan of doing something or most people woke up ,start touching their phones and i know for sure touching mobiles at the first place will make each one lazy and would literally give us the feelings of sleeping or laziness Am doing this from months- but u will feel Lazy n sleepy when u woke up at 4am, here is something that u should do 1.u have to Go at bed Sharp 9Pm 2.first thing to do, Put headphones in ear,listen ur favourite music, will help to wake uo ur senses (Imagine dragons should Help) 3. Take a Shower if possible or Do 10 min excersise Plank,Push up, doing both will surely helpful. U have to feel that u are going to live extra than other people

Thursday, August 1, 2019

‪‎ស្ត្រីឆ្លាតជ្រើសសៀវភៅស្ត្រីខ្លៅជ្រើសផ្កាកុលាប‬


ជាតិខ្លាំងព្រោះមានស្ត្រីខ្លាំង។ ត្បិតស្ត្រីខ្លាំងជាកោសិកាមួយផ្នែកដែលអាចឱ្យចរន្តសង្គមមានការរីកធំធាត់។ កាលណាមានស្ត្រីខ្លាំងក្នុងផ្ទះ គេតែងឃើញមានក្មេងខ្លាំង បរិស្ថានស្អាត មានសណ្តាប់ធ្នាប់ មនុស្សមានសុខភាពល្អៗ។
ងាកមកមើលពីបច្ចុប្បន្នភាពនៃមូលដ្ឋានមួយចំនួន ក្មេងប្រើពាក្យអសុរស ច្រឡើសបើស កោងកាច (ជេរហ៊ុយ) សោធឯបរិស្ថានស្មោគគ្រោក សណ្ដាប់ធ្នាប់រញេរញៃ សុខភាពមនុស្សទ្រុឌទ្រោមគួរឱ្យសង្វេគ។ មិនត្រឹមប៉ុណ្ណោះ ពាក្យស្ត្រីដែលមានន័យថា សិរីសួស្តី ត្រូវបាត់បង់ ។ ស្ត្រីមួយចំនួនចាប់កាន់បៀរលេងល្បែង ភ្លេចបាយភ្លេចទឹក។ល។និង។ល។

សង្គមត្រូវការនារីដែលបដិសេធផ្កាកុលាប ហើយទទួលសៀវភៅជាថ្នូរនៃកាដូរបញ្ជាក់ពីការស្រឡាញ់ច្រើនជាង។ យើងសង្កេតជាទូទៅឃើញថា នារីដែលចូលចិត្តអានភាគច្រើន ចូលចិត្តដើរតែឯងឯកោ ព្រោះនាងមិនសូវមានមិត្តដែលមានចំណូលចិត្តអានដូចគ្នា ។ ប៉ុនែនាងតែងជានារីដែលមានឥទ្ធិពលក្នុងក្រសែភ្នែកនៃបុរសល្អៗ ហើយនាងតែងជានារីរឹងមាំភាគច្រើន។ នាងមានតម្លៃជាងពាក្យថា ស្ត្រីល្អឬមនុស្សល្អ។ នាងមានដួងព្រលឹងដ៏ស្រស់ស្អាត ដែលតែងស្តុកទុកពន្លឺ ស្នាមញញឹម និងក្តីស្រឡាញ់ដែលឆ្លាក់ជាប់ក្នុងឆ្អឹងរបស់នាង។
ស្ត្រីគួរផ្លាស់ប្តូរទម្លាប់ខ្ជិលអាន បើមិនចង់មានទុក្ខច្រើន។
ស្ត្រីគួរចាប់កាន់សៀវភៅឱ្យបានច្រើន បើចង់បានបុរសល្អ។
ស្ត្រីគួរតែជាអ្នកវក់នឹងសៀវភៅ បើចង់កែប្រែខ្លួន គ្រួសារនិងសង្គម ។

Monday, July 29, 2019

When You Love a Man Who Can't Love You Back - Do This!

Are you dating or seeing a man that you really love, but for whatever reason, they don’t feel the same way about you? Or are you secretively in love with a friend or colleague And find yourself obsessively thinking about getting him to love you back? It’s like you’re stuck In this difficult position and unsure of how to move forward or get out. If that sounds familiar, then You’ve got to watch this video and learn what to do when you're in an unrequited love situation with a man who can’t, or won’t love you back. I’m Dr Antonio Borrello, and I’m a psychologist and relationship

 coach. This channel is all about helping you build great relationships so you can grow happy with the people you love. So, if you’re interested in dating advice and relationship advice that is focused on making your love life the best part of your life, start now by subscribing here. Are you interested in dating advice for women or advice on relationship problems? If so, you have found the dating coach for you. This channel is all about love tips, relationships and love, relationship problems and signs he likes you. Essentially, this channel is focused on love advice and helping you understand what men want. I'm happy to answer subscriber dating and relationship questions anonymously. Email AntonioBorrello@icloud.com 1 sided love one sided relationship forbidden love he's just not that into you rejection

Monday, July 22, 2019

វិបត្តិគ្រួសារ និង ដំណោះស្រាយ​ សំដែងដោយ: លោកម្ខាស់គ្រូ :​​គូ សុភាព

លើ​លោក​យើង​នេះ​មិនមាន​អ្នកណាម្នាក់​គេចផុត​ទេពីការពិបាក​ចិត្ត ទាំង​ផ្លូវកាយ​នឹង​ផ្លូវចិត្ត តែ​បញ្ហា​ទាំងនោះ​គឺ​យើង​អាច​ដោះស្រាយបាន អ្វី​ក៏ដោយ​តោង​តែមាន​ដំណោះស្រាយ។ វិបត្តិ​ផ្លូវចិត្ត​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​រាងកាយរបស់​យើង ដូច​ជាមាន​វិបត្តិ​ស្នេហា ពិបាកចិត្ត​មិន​ញ៉ាំ​បាយ ឫ​ ដេក​មិន​លក់​ជាដើម ដែលជា​ហេតុ​ឱ្យ​រាង​​​កាយ​យើង​ខ្សោយ ច្នេះ​ទេ កាលណា​ដែល​វិបត្តិ​ស្នេហា​នេះ​កើតឡើង​ហើយ យើង​ត្រូវតែ​ដោះស្រាយ តើ​បញ្ហា​ចំបង​នោះ​ជា​អ្វីដែល បណ្តា​យឱ្យ​អ្នក​ទាំងពីរ​បែក​គ្នា? បើសិនជា​ការដោះស្រាយនោះ​ មិន​ចុះសម្រុង​គ្នា​ទេ ឫ​មួយ​ក៏​មិនមាន​ចំណុចរួម​ដែល​ធ្វើឱ្យ​អ្នក​ទាំងពីរត្រូវ​គ្នា​ទេ ដំណោះស្រាយ​ទី​ពីរ គឺ​មានតែ​សម្រេចចិត្ត​ដក​សេចក្តី​ស្រឡាញ់​ពី​នាង សួរថា​តើ​

ការដក​សេចក្តីស្រឡាញ់​នោះ​យូរ​ប៉ុណ្ណា​ដែរ? នេះ​វា​អាស្រ័យ​នឹង​ការស្រឡាញ់ ដែល​អ្នកមាន​ចំពោះ​នាង អាច​យូរ​ឫ​ឆាប់​អាស្រ័យ​លើរូបអ្នក​ផ្ទាល់ បើសិនជា​មូលហេតុ​ដែល​ញ៉ាំងឱ្យអ្នក​ទាំងពី​បែក​គ្នា ដោយ​សម​ហេតុផល បានន័យថា រវាង​អ្នក​ទាំងពីរ​មានចិត្តមិនសូវ​ចុះសម្រុង​គ្នា ឫ​មួយ​តែងតែ​មានគំនិត​ផ្សេងគ្នា ដូច្នេះ​បើ​អ្នក​បន្ត​រស់នៅ​ជាមួយគ្នា ក៏​គង់​តែមាន​បញ្ហាកើតឡើង​ថ្ងៃក្រោយ ឫ​បែកបាក់​ដដែល​ទេ។ បញ្ហា​ផ្លូវចិត្ត​នេះ​កើតឡើង​គ្រប់​មនុស្ស​ទូទៅ ក្មេង ចាស់ មាន ក្រ គឺ​គ្រប់​ស្រទាប់វណ្ណៈ។ មាន​អ្នកខ្លះ ព្រោះតែ​បែកបាក់​ស្ន​ហា រហូតដល់​ទៅ​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វារ ថ្មី​ៗនេះ​ក៏​នៅតែ​កើតមានឡើង តាម​ទិន្នន័យ​ក្នុង​មួយឆ្នាំ មាន​រហូតដល់ ៣០ ទៅ ៤០ នាក់។ អ្នកខ្លះ​សំណាង​ក៏​ត្រូវគេ​ស្រង់​ទាន់ពេលវេលា អ្នក​ទាំងនោះ​គឺ​ទៅ​ស្លាប់ ដើម្បី​បញ្ឈឺចិត្ត អ្នក​ដែលខ្លួន​ស្រឡាញ់​ដែល​នៅរស់ សួរថាតើ​ធ្វើ​នេះ​បាន​ប្រយោជន៍​អ្វីក្រៅ​អំពី​ខ្លួនឯង​ស្លាប់បាត់​ជីវិតទៅ ហើយនោះ ដូច្នេះ​មិនត្រូវ​ស្រឡាញ់​អ្នកដទៃ​ជាង​ខ្លួនឯង​នោះទេ។


Friday, July 12, 2019

Wife ភរិយា

ភរិយា!

ស្ដេចវ័យក្មេង Arthur នៃប្រទេសអង់គ្លេសត្រូវបានគេវាយប្រហារនិងចាប់ខ្លួនដោយកងទ័ពបារាំង។ ព្រះមហាក្សត្រនៃប្រទេសបារាំងចង់សម្លាប់គាត់ប៉ុន្ដែពេញចិត្តនិងសមត្ថភាពរបស់ស្ដេចវ័យក្មេង Arthur។ គាត់បានសន្យាថានឹងដោះលែងឱ្យ Arthur មានសេរីភាពប្រសិនបើគាត់អាចដោះស្រាយប្រស្នារបស់ព្រះអង្គបាន។ រយៈពេលគឺមួយឆ្នាំប្រសិនបើ Arthur មិនដោះស្រាយប្រស្នាបានទេនោះគាត់នឹងស្លាប់។

ប្រស្នា គឺ: តើមនុស្សស្រីចង់បានអ្វីជាងគេ?

ប្រស្នានេះពិតជាពិបាកខ្ខាំងណាស់ប៉ុន្តែវាជាឱកាសរស់រៀនមានជីវិតជាជាងត្រូវគេសម្លាប់។

នៅពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ Arthur បានដើរសួរគ្រប់គ្នា សួរលោកឪពុក លោកមន្ត្រី ព្រះនាងម្ចាស់ រាស្ត្រសាមញ្ញ រហូតដល់ស្រីពេស្យា ប៉ុន្តែគ្មាននរណាម្នាក់ផ្តល់ចម្លើយដ៏ល្អឥតខ្ចោះមួយនោះទេ។ នៅទីបំផុតមានគេណែនាំអោយទៅសួរមេធ្មប់ចាស់ម្នាក់ ប្រហែលជាមានតែនាងទេដែលអាចដោះស្រាយរឿងនេះបាន។

ថ្ងៃចុងក្រោយនៃកាលកំណត់មួយឆ្នាំជិតមកដល់, Arthur បានមកសុំឱ្យមតិរបស់មេធ្មប់នេះ ។ នាងយល់ព្រមឆ្លើយដោះប្រស្នានោះប៉ុន្តែ តម្រូវ Arthur អោយនាងរៀបការជាមួយមេទ័ពដ៏ក្លាហានម្នាក់ដែលជាមិត្តដ៏ល្អបំផុតរបស់ព្រះអង្គ។ Arthur គិតក្នុងចិត្តថា នាងមានសម្រស់អាក្រក់នហើយកខ្វក់ទៀត មិនដែលឃើញនរណាម្នាក់គួរខ្ពើមរអើមដូចនាងនោះទេ

នៅពេលដែលមេទ័ពនោះបានដឹងរឿងនេះ គាត់ក៏បានបានប្រាប់ Arthur ថាការបូជារបស់គាត់មិនអាចប្រៀបធៀបទៅនឹងឈាមរាជវង្សដ៏មានតំលៃនៃចក្រភពអង់គ្លេសបានទេ។ មេទ័ពនោះបានទទួលយកអាពាហ៍ពិពាហ៍ហើយ​ Arthur ក៏ទទួលបានចម្លើយ។

👉អ្វីដែលមនុស្សស្រីពិតជាចង់បានគឺ: "មានសិទ្ធិក្នុងការសម្រេចចិត្តគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក" ។

ចម្លើយនៃប្រស្នាបានធ្វើអោយព្រះមហាក្សត្រនៃប្រទេសបារាំងពេញចិត្ត ហើយបានលើកលែងព្រះអង្គ Arthurឱ្យរួចផុតពីទោសប្រហារជីវិត។

និយាយដល់អាពាហ៍ពិពាហ៍របស់មេធ្មប់និងមេទ័ពនោះវិញ ។ គ្មានអ្វីអាចធ្វើឱ្យ Arthur សោកស្តាយនិងទទួលរងការឈឺចាប់ជាងអោយមិត្តល្អរបស់ខ្លួនលះបង់បែបនេះឡើយ។ ទោះយ៉ាងណាក៏ដោយមេទ័ពនោះនៅតែមានឥរិយាបថល្អនិងគួរសមក្នុងពិធីមង្គលការ ឯមេធ្មប់នោះវិញនាងធ្វើអ្វីតាមតែចិត្តរបស់នាង។
នាងប្រើដៃកខ្វក់របស់នាង បូកទាំងរូបរាងដ៏អាក្រក់របស់នាងធ្វើមនុស្សភ័យខ្លាចខ្លាំងណាស់។

នៅយប់អាពាហ៍ពិពាហ៍ មេទ័ពនោះបានប្រមូលភាពក្លាហានទាំងអស់របស់ខ្លួនដើម្បីដើរចូលទៅក្នុងបន្ទប់ផ្សំដំណេក។ ប៉ុន្តែនៅលើគ្រែគឺមិនមែនជាមេធ្មប់អាក្រក់ចាស់ម្នាក់នោះទេប៉ុន្តែជាមនុស្សដ៏ស្អាតដែលកំពុងរងចាំគាត់។

នាងនិយាយថាព្រោះគាត់មានចិត្ដសប្បុរសចំពោះនាងទោះនាងជាមេធ្មប់ក៏ដោយ ដូច្នេះជារង្វាន់និងការអរគុណសម្រាប់គាត់គាត់នឹងប្រែខ្លួនក្លាយជាប្រពន្ធដ៏ស្រស់ស្អាតរយៈ 12 ម៉ោងក្នុងមួយថ្ងៃ។

បញ្ហាគឺថាតើអ្នកត្រូវជ្រើសរើសនៅថ្ងៃឬពេលយប់។ មេទ័ពនោះចាប់ផ្តើមពិចារណាថា: «បើស្អាតនៅពេលថ្ងៃខ្ញុំអាចមានមោទនភាពពេលដែលទៅណាមកណាជាមួយស្រីស្អាតនៅគ្រប់ទីកន្លែង ប៉ុន្តែនៅពេលយប់តើខ្ញុំអាចអត់ទ្រាំបានយ៉ាងម៉េច ជាមួយរូបរាងដ៏អាក្រក់នេះ?
 ផ្ទុយទៅវិញបើរើសយកពេលយប់ខ្ញុំមិនអាចប្រឈមមុខនឹងមិត្តភក្តិរបស់ខ្ញុំឡើយ ប៉ុន្តែពេលពេលយប់ខ្ញុំនឹងរីករាយជាមួយជាមួយទេពអប្សរម្នាក់ដ៏ផ្អែមល្ហែមបាន»។

ចុងក្រោយគាត់ក៏បាននិយាយថា "អ្នកអាចសម្រេចចិត្តលើវាសនាផ្ទាល់ខ្លួនរបស់អ្នកបាន អ្នកអាចប្រែខ្លួនជាស្រីស្អាតពេលណាក៏បានតាមចិត្តដែលនាងចង់បាន" ។

ចម្លើយនេះពិតជាធ្វើឱ្យមេធ្មប់នោះសប្បាយចិត្តនិងមានសុភមង្គលខ្លាំងណាស់ហើយនាងក៏ញញឹមនិយាយទៅកាន់មេទ័ពនោះថានាងនឹងប្រែខ្លួនក្លាយជាភរិយាដ៏ស្រស់ស្អាតម្នាក់ពេញមួយជីវិតរបស់នាង។ វាជារង្វាន់សម្រាប់បុរសដែលគោរពមតិរបស់មនុស្សស្រី។

នៅចុងបញ្ចប់ជីវិតរបស់មេទ័ពនោះគាត់បានប្រាប់កូន ៗ របស់គាត់ថា: «ភរិយាស្រស់ស្អាតឬមិនស្រស់ស្អាតមិនសំខាន់ទេ តែសំខាន់ត្រង់ថាយើងប្រើអាកប្បកិរិយារបស់យើងធ្វើអោយគាត់ក្លាយជាទេវតាឬជាមេធ្មប់»

អប់រំ: តើអ្នកចង់ឱ្យប្រពន្ធរបស់អ្នកក្លាយទៅជាមេធ្មប់ឬក៏ធ្វើអោយមេធ្មប់ទៅជាប្រពន្ធរបស់អ្នក? អាកប្បកិរិយារបស់អ្នកជាមួយប្រពន្ធអ្នកនឹងបង្កើតលទ្ធផលដែលអ្នកចង់បាន! សេចក្តីស្រឡាញ់ដែលផ្តល់ឱ្យគឺសេចក្តីស្រឡាញ់ទទួលបានត្រលប់មកវិញ ហើយរៀនចេះសាបព្រោះដើម្បីទទួលបានផលមកវិញ!

ប្រែសំរួលពីអត្ថបទបរទេសដោយ ៖ ឧត្ដមគំនិត - OutdomKumnit
-------------------------------------------------------------------

✌️Peace✌️

Like ឧត្ដមគំនិត - OutdomKumnit ដើម្បីទទួលបានគំនិតល្អៗសំរាប់គិតពិចារណាជាប្រយោជន៍
ហើយក៏បានបដិសេធមិនឱ្យមិត្តល្អរបស់ព្រះអង្គរងការឈឺចាប់បែបនេះទេ។

Thursday, July 11, 2019

គុណសម្បត្តិនៅពេលគ្មានស្នេហា៖

គុណសម្បត្តិនៅពេលគ្មានស្នេហា៖
- មិនខាតពេលវេលា!
- គេងលក់ស្រួល!
- មិនបាច់បារម្ភពីរូបរាងថាខ្លួនឯងស្អាត ឬមិនស្អាត!
- អាចញាំអាហារនៅគ្រប់ទីកន្លែងបាន!

- មិនចាំបាច់គិតច្រើន បារម្ភច្រើន!
- អាចនិយាយជាមួយអ្នកដទៃបានទាំងអស់!
- អាចដើរលេងជាមួយអ្នកណាក៏បាន!
- មិនមានអ្នកណាធ្វើអោយឈឺចាប់!
- សល់លុយបានច្រើន!
- មិនសូវហត់ចិត្តនិងអ្នកណា!
~Scarlett៚

ត្រូវចាំថា ជីវិតពិត មិនដូចរឿងនិទានទេ🙁

ត្រូវចាំថា ជីវិតពិត មិនដូចរឿងនិទានទេ🙁
ក្នុងរឿងមួយត្រូវមានអ្នកដឹកនាំ មានអ្នកបញ្ចូលសម្លេង មានអ្នកកាន់កាមេរ៉ា នឹងចូលរួមដោយមនុស្សជាច្រេីន🙁
តែត្រូវចាំថា ជីវិតខុសពីរឿង ត្រង់ថា យេីងជាអ្នកដឹកនាំ យេីងជាអ្នកសម្ដែង

បេីយេីងសម្ដែងខុស ឆាកជីវិតនេះ សុភមង្គលមួយនេះ គឺពិតជារលាយដោយសារយេីងហេីយ😭
សាច់រឿងរបស់ខ្ញុំដែលជាអ្នកសសេរគឺជារឿង ឆ្អែតចិត្ត

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...