Thursday, July 4, 2019

«អ្នកយាមសម្បត្តិ»


កម្ពុជាឆ្នាំ១៥៩៣(សម័យលង្វែក)
ក្រោយព្រះបាទសត្ថាទី1ទ្រង់ដាក់រាជ្យសម្បត្តិអោយព្រះបុត្រាជ័យជេដ្ឋាដែលជាបុត្រាច្បងអោយឡើងសោយរាជ្យដែលទើបតែមានព្រះជន្ម11ព្រះវស្សាបានធ្វើអោយមានទំនាស់ផ្ទៃក្នុង មន្រ្តីក្នុងវាំងបែងចែកជាពីរបក្ស កាលនោះសៀមបានវាយលុយមកលើប្រទេសកម្ពុជាជាច្រើនលើកច្រើនសារហើយថែមទាំងប្រើល្បិចរហូតវាយបែកបន្ទាយលង្វែកនៅឆ្នាំ 1593 ។
និយាយពីសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភហើយជាមនុស្សហួងហែងសម្បត្តិ កាលបើដឹងថាសៀមវាយលុយបែកបន្ទាយក៏ប្រមូលសម្បត្តិ មាស ប្រាក់ គ្រឿងអលង្ការ យកទៅលាក់ទុកព្រមទាំងសម្លាប់អ្នកបម្រើស្រីប្រុស ដែលជាគូរស្នេហ៍អោយក្លាយជាខ្មោចយាមសម្បត្តិ ដោយធ្វើពិធីសង្កត់វិញ្ញាណអោយនៅជាប់នឹងសម្បត្តិរបស់លោក នៅចាំការពារមិនអោយមាននរណាយកទៅបាន ។

ចំណេរក្រោយមកដល់សម័យអាណានិគមបារាំង ពួកបារាំងបានដឹងថាមានសម្បត្តិលាក់ទុកនៅក្នុងរូងភ្នំក៏នាំគ្នាចូលទៅយកតែក៏ត្រូវពស់ចឹកស្លាប់ ខ្លះរត់បានមកវិញតែបាត់សតិ ! សឿន និង ធី ជាសម្លាញ់នឹងគ្នា ពួកគេធ្លាប់លឺការនិយាយតគ្នាពីសម្បត្តិខ្មោចដែលនៅក្នុងរូងភ្នំនោះដែល តែមិនហ៊ានទៅយកព្រោះល្បីមកថាអ្នកដែលប៉ងចង់បានសម្បត្តិទាំងនោះបើមិនស្លាប់ក៏ឆ្កួតដែរ តែថ្ងៃមួយពេលដែលពួកបារាំងប្រមូលពន្ធស្រូវ គ្រួសាររបស់ពួកគេទាំងពីរគ្មានលុយបង់ពន្ធក៏ត្រូវចាប់យកទៅដាក់គុក ចំណែកសឿននិងធីក៏ពិគ្រោះគ្នាហើយក៏ប្រថុយចូលទៅក្នុងរូងភ្នំនោះ !
ពន្លឺព្រះចន្ទខែភ្លឺបំភ្លឺផ្លូវបានយ៉ាងច្បាស់ល្មមនឹងដើរបាននៅពេលយប់ សឿន និង ធី ដើរចូលទៅក្នុងរូងភ្នំដោយមានកាន់ថង់យាមទៅជាមួយផងដែរ ! លុះទៅដល់រូងភ្នំ សឿន និងធីអង្គុយចុះទាញធូបអុជព្រមទាំងមានមាន់ស្ងោរនិងចេកមួយស្និតផងដែរ ។«វត្ថុសក្តិសិទ្ធិដែលនៅរក្សាក្នុងរូងភ្នំនេះ ថ្ងៃនេះកូនចៅមានទុក្ខធំ ពួកបារាំងបានចាប់អ្នកផ្ទះពួកយើងទៅឃុំឃាំង ពួកយើងមកនេះគ្មានបំណងប៉ងត្របាក់យកសម្បត្តិរបស់អ្នកណា គ្រាន់តែមកសូមក្តីមេត្តាអោយអស់លោកជួយ ហើយពួកយើងនឹងរកមកសងគ្រប់កាក់គ្រប់សេនវិញ » សឿននិយាយបន្ទាប់មកក៏លេចមមុខអ្នកមនុស្សប្រុសម្នាក់ ខ្លួនប្រាណប្រឡាក់ទៅដោយឈាម សុទ្ធតេស្នាមពីការធ្វើទារុណកម្ម ដៃមានកាន់ដាវ ចងក្បិនពណ៌ក្រហម មុខមាត់កាចគួរអោយខ្លាច !
« យើងជឿឯង ! យកសម្បត្តិនេះទៅ ទៅជួយគ្រួសារឯង តែត្រូវរកមកសងយើងវិញគ្រប់កាក់គ្រប់សេនដូចសម្តីរបស់ឯង បើមិនដូច្នោះទេ ឯងនឹងបានក្លាយជាបរិវាររបស់យើងជាក់ជាមិនខាន »គាត់និយាយហើយក៏រលាយទៅបាត់បន្សល់ទុកហិបបួនជ្រុងមួយដែលពោរពេញដោយគ្រឿងអលង្ការមានតម្លៃ ចំណែកសឿននិងធីក៏រើសយកខ្សែកមាសម្នាក់មួយខ្សែ ហើយក៏អរគុណរួចចាកចេញ ! គេក៏បានយកទៅលក់ហើយយកប្រាក់ទៅលោះអ្នកផ្ទះពីក្នុងគុក ! កន្លងមួយអាទិត្យ សឿន និង ធីបានរកសុី ជួញ ស្រូវ ជួញអង្ករបានប្រាក់ល្មមនឹងយកទៅទិញខ្សែកនោះមកវិញហើយក៏យកទៅសងម្ចាស់ដើមនៅក្នុងរូងភ្នំព្រមតាំងមានមាន់ស្ងោរ និង ចេកទុំមួយស្និតផងដែរ !
រឿងនេះក៏បានដឹងដល់ សឹម ដែលជាអ្នកប្រមឹក គេដឹងហើយក៏កាន់មាន់ស្ងោរនិងចេកទុំទៅក្នុងរូងភ្នំទាំងកណ្តាលរាត្រី អុជធូបនិយាយពីទុកលំបាក ចង់សូមខ្ចីសម្បត្តិខ្លះយកទៅដោះទ័លដោយសន្យានឹងយកមកសងវិញ7ថ្ងៃក្រោយហើយអ្នកយាមសម្បត្តិក៏យល់ព្រម ! តែសឹមជាមនុស្សមិនកាន់សច្ច: គេយកមាសប្រាក់មួយហឹបតូចទៅយ៉ាងសប្បាយ យកទៅសង់ផ្ទះថ្មី សុីចុកផឹកសុីយ៉ាងសប្បាយហើយមិនបានយកទៅសងម្ចាស់គេវិញ ! លុះគ្រប់មួយអាទិត្យ គេក៏ត្រូវពស់ចឹកស្លាប់នៅលើផ្ទះ ហើយសម្បត្តិដែលនៅសល់ក៏បាត់រកមិនឃើញ ! អ្នកភូមិដឹងរឿងហើយក៏មិនដែលមាននរណាហ៊ានទៅរវល់ជាមួយសម្បត្តិទាំងនោះដែល!

No comments:

Post a Comment

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...