លុយក្រដាស២០ដុល្លារ
យោងតាមវីដេអូរបស់ Meir Kay ជា Vlogger ដ៏ល្បីម្នាក់ ជនជាតអាម៉េរិក នៅក្នុងថ្នាក់រៀននៃសាកលវិទ្យាល័យមួយមាននិស្សិតប្រមាណ២០០នាក់ សាស្ត្រាចារ្យដ៏ល្បីឈ្មោះមួយរូបបានចូលមកបង្រៀន និងចាប់ផ្ដើមមេរៀនដោយលើកក្រដាសប្រាក់ ២០ដុល្លារ បង្ហាញសិស្ស ហើយសួរថា «អ្នកណាខ្លះចង់បានលុយ២០ដុល្លារនេះ?»
សិស្សជាច្រើនលើកដៃ។ លោកសាស្ត្រាចារ្យក៏និយាយថា «ខ្ញុំនឹងឱ្យលុយ២០ដុល្លារនេះទៅអ្នកដែលចង់បាន តែខ្ញុំនឹងធ្វើបែបនេះដាក់លុយនេះ...» និយាយបណ្ដើរ លោកខ្ញីវខ្ញូវក្រដាសប្រាក់នេះបណ្ដើរ។ លោកគ្រូក៏សួរទៀតថា «ពេលនេះមានអ្នកចង់បានលុយនេះទៀតទេ?» សិស្សជាច្រើននៅតែលើកដៃដូចមុន។
លើកនេះសាស្ត្រាចារ្យក៏មើលទៅសិស្សទាំងអស់ដែលនៅក្នុងសាល ហើយនិយាយទៀតថា «ចុះបើខ្ញុំធ្វើបែបនេះ?» លោកបានទម្លាក់លុយលើការ៉ូហើយយកជើងជាន់ពីលើ រួចសួរទៀត «អ្នកណាខ្លះចងបានលុយនេះ?» នៅតែមានអ្នកលើកដៃចង់បាន។
មកដល់ចំណុចនេះ សាស្ត្រាចារ្យក៏ងក់ក្បាល ហើយនិយាយ «សិស្សទាំងឡាយជាទីស្រឡាញ់! ថ្ងៃនេះប្អូនៗរៀនសូត្របានមេរៀនដ៏មានតម្លៃណាស់។ ឃើញទេ? មិនថាខ្ញុំធ្វើយ៉ាងម៉េចជាមួយលុយនេះ អ្នកទាំងអស់គ្នានៅតែចង់បានវា ព្រោះវាមិនដែលចោលតម្លៃរបស់វា វានៅតែមានតម្លៃ២០ដុល្លារ។»
មានពេលខ្លះ ជីវិតក៏ដូចគ្នា។ យើងធ្លាប់ជួបការលំបាក ធ្លាប់ត្រូវបានគេធ្វើបាប គេបោះបង់ ឬឈឺចាប់ស្ទើរតែកែមកវិញមិនបាន។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺរក្សាតម្លៃរបស់យើងឱ្យនៅដដែល ដូចលុយ២០ដុល្លារនេះអ៊ីចឹង។ មួយវិញទៀត ទោះបីអ្នកស្ថិតក្នុងសភាពស្មោកគ្រោក តោកយ៉ាក ឬស្អាតយ៉ាងណា មិនថាអ្នកទន់ជ្រាយ ឬរឹងមាំប៉ុណ្ណា សម្រាប់មនុស្សដែលស្រឡាញ់អ្នកពិត អ្នកនៅតែមានតម្លៃក្នុងកែវភ្នែកគេជារៀងរហូត។
Hello everyone, Are you into trading or just wish to give it a try, please becareful on the platform you choose to invest on and the manager you choose to manage your account because that’s where failure starts from be wise. After reading so much comment i had to give trading tips a try, I have to come to the conclusion that binary options pays massively but the masses has refused to show us the right way to earn That’s why I have to give trading tips the accolades because they have been so helpful to traders . For a free masterclass strategy kindly contact (paytondyian699@gmail.com) for a free masterclass strategy. He'll give you a free tutors on how you can earn and recover your losses in trading for free..
ReplyDelete