Saturday, May 9, 2020

ទិសហេង និង ទិសឆុង ឆ្នាំ២០២០

ទិសហេង និង ទិសឆុង ឆ្នាំ២០២០
ដោយសារតែស្ថាន នៃ ការរីករាលដាលជម្ងឺ Covid 19 មនុស្សភាគច្រើនផ្លាស់ប្តូរមកធ្វើការងារនៅផ្ទះ ដូចនេះហើយខ្ញុំសូមណែនាំ ការប្រើប្រាស់ទីកន្លែងដែលមានថាមពលល្អ ដើម្បីបង្កើនលទ្ធិភាព ការងារខ្ពស់ សំរាប់ការបំពេញការងារនៅផ្ទះ ស្របតាមគោលដៅរបស់យើងម្នាក់ៗ ។
តើគោលដៅបែបណាដែលអ្នកចង់សំរេច បាន ក្នុងរយៈពេល៦ខែខាងមុខនេះ?
+ ទិសហេង (Good vibration sectors in 2020)


• ទិសខាងត្បូង ឈាងខាងកើត (SE)= ជំរុញដល់ការបង្កើតគំនិតថ្មី និងការសំរេចលទ្ធិផលការងារ ។
• ទិសខាងត្បូង ឈាងលិច (SW)= សំរាប់ធ្វើការសិក្សា រៀនមុខជំនាញថ្មី និងបង្កើនចំណេះដឹង ។
• ទិសខាងលិច (W)= ទទួលបាននូវប្រជាប្រិយភាព និងកាគាំទ្រ
• ទិសខាងជើង ឈាងខាងកើត (NW)= ជួយពង្រឺងដល់ការគិតបានច្បាស់លាស់ ដើម្បីស្វែងរកដំណោះស្រាយ សំរាប់បញ្ហាកំពុងជួបប្រទះ និងបង្កើនទំនាក់ទំនងក្នុងសង្គម ។
• ទិសខាងជើង ឈាងលិច (NE)= ជំរុញឪកាសនៃប្រាក់ចំណូល ពីការបណ្ដាក់ទុន ។
ក្រៅពីទិសដែលបានរៀបរាប់ខាងលើ មានទិសមួយចំនួនទៀត ដូចជាទិសខាងកើត (E) ទិសខាងត្បូង(S) និងទិសខាងជើង  ឆុងក្នុងឆ្នាំ២០២០ ។
ដូចនេះ យើងគួរតែប្រើប្រាស់ទិសដែលមានថាមពលល្អអោយបានច្រើន ហើយជៀសវាងធ្វើការជួសជុល(Renovation) នៅទិសឆុង។
តើអ្នកទាំងអស់គ្នាចង់ដឹងទេថា តើអនុវត្តន៍វិធីខាងលើដោយវិធីណា?​​
Stay tune!

No comments:

Post a Comment

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...