Wednesday, May 13, 2020

ទម្លាប់ទាំង៧ របស់សិស្សពូកែ ដែលសិស្សធម្មតាគួរយកគម្រូតាមក្រែងបានរៀនពូកែដូចគេដែរ

ទម្លាប់ទាំង៧ របស់សិស្សពូកែ ដែលសិស្សធម្មតាគួរយកគម្រូតាមក្រែងបានរៀនពូកែដូចគេដែរ ៖

១. គេងគ្រប់គ្រាន់
វាជាកាតាលីករមួយជំរុញការចងចាំបានល្អ ដូចនេះហើយបានសិស្សពូកែភាគច្រើនតែងតែមិនដែលមើលរំលង។

២. របបអាហារទៀងពេល
ទោះបីជារវល់ប៉ុណ្ណា សិស្សពូកែមិនដែលភ្លេចឡើយនូវការបរិភោគអាហារឱ្យទៀងពេល។ វាបានផ្ដល់ទាំងកម្លាំង ទាំងថាមពល និងជំនួយដល់ខួរក្បាលយើងទៀតផង។

៣. អាហារពេលព្រឹក
សិស្សមួយចំនួនតែងតែមិនចាប់អារម្មណ៍ពីអាហារពេលព្រឹក ប៉ុន្តែត្រូវចាំថា អាហារពេលព្រឹកពិតជាសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ដូចនេះ បើស្រឡាញ់ខ្លួនឯង ត្រូវញ៉ាំអាហារពេលព្រឹកឱ្យបានជាប្រចាំ។

៤. ហាត់ប្រាណ
មិនបានរាល់ថ្ងៃក៏ពិតមែន តែសិស្សពូកែភាគច្រើននៅតែមិនឱ្យខកខានការហាត់ប្រាណដែរ។ អ្នកខ្លះលេងបាល់ លេងសី ឬសកម្មភាពផ្សេងៗដែលអាចឱ្យពួកគេបញ្ចេញជាតិពុលពីក្នុងខ្លួនបាន។


៥. ក្រេបយកចំណេះបានពេញលេញ
សិស្សពូកែមករៀនទៀងទាត់ ហើយទៀងពេលទៀត ពិសេសមិនដែលបណ្ដោយពេលវេលារសាត់ទៅដោយគ្មានបានទទួលចំណេះនោះទេ មិនថានៅសាលា ឬពេលស្វ័យសិក្សាឡើយ។

៦. មានរបៀបរៀបរយ
ការរស់នៅប្រកបដោយផាសុកភាព កន្លែងគេងក៏ស្អាត តុរៀនក៏មានរបៀប សៀវភៅទុកដាក់យ៉ាងបានយ៉ាងរៀបរយ។

៧. ស្រឡាញ់ខ្លួនឯង
ពួកគេតែងលើកទឹកចិត្ត និងផ្ដល់ស្នាមញញឹមប្រកបដោយក្ដីសង្ឃឹមចំពោះខ្លួនឯងជានិច្ច ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

សិស្សពូកែ មិនមែនពូកែតែរៀនទេ តែការរស់នៅក៏មានទម្លាប់ល្អទៀត។ ដូចនេះ បើចង់រៀនពូកែ ត្រូវមានទម្លាប់ល្អសិន។
អត្ថបទ ៖ ប្អូនប្រុស មុន្នី ប៊ុនថុង សិស្សនិទ្ទេស A ឆ្នាំ២០១៩
សម្រាប់លោកអ្នកដែលមានសំណួរ អាចសរសេរនៅក្នុងComment
Adminនឹងធ្វើការជ្រើសរើសយកសំណួរដ៏ជាក់លាក់របស់លោកអ្នកមកបកស្រាយជូន។ សូមអរគុណ🙏

1 comment:

  1. Hello everyone, Are you into trading or just wish to give it a try, please becareful on the platform you choose to invest on and the manager you choose to manage your account because that’s where failure starts from be wise. After reading so much comment i had to give trading tips a try, I have to come to the conclusion that binary options pays massively but the masses has refused to show us the right way to earn That’s why I have to give trading tips the accolades because they have been so helpful to traders . For a free masterclass strategy kindly contact (paytondyian699@gmail.com) for a free masterclass strategy. He'll give you a free tutors on how you can earn and recover your losses in trading for free..

    ReplyDelete

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...