Thursday, August 8, 2019

លោកឪ សួង ឬលោកតា សួង



អ្នកមិនទាន់ដឹងស៊ែរយកទុក ឲ្យដឹងថាលោកឪ ជាទេវតាដើរដីរបស់ខ្មែរយើង លោកឪ សួង ឬលោកតា សួង គឺជាកូនរបស់លោកតា ឈួន និងលោកយាយ ស៊ន ដែលជាអ្នកស្រុកគូលេនព្រហ្មទេព។ លោកតា ឈួន បានអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩ ក្នុងជន្មាយុ ៨០ឆ្នាំ។ លោកតា សួង ប្រសូត្រនៅភូមិគូលេន ស្រុកគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ។ លោកតា សួង មានបងប្អូនបង្កើតចំនួន ៥នាក់។កាលពីអាយុ ១០ឆ្នាំ កុមារ សួង តែងតែសុំឪពុកម្តាយទៅបួស។ ដោយឃើញកុមារ សួង នៅតូចពេក ឪពុកម្តាយ មិនអនុញ្ញាតអោយបួសទេ។ លុះកុមារសួង អាយុ ១៥ឆ្នាំ ឪពុកម្តាយក៏បានអនុញ្ញាតអោយ ទៅបួស។លោកឪ សួង ឬលោកតា សួង បានបួសជាសាមណរ និងជាភិក្ខុ នៅវត្តគូលេនព្រហ្មទេព។ ក្រោយមក ភិក្ខុសួង បាន​ចាក​ចេញពីវត្ត ទៅធ្វើធុង្គរុក្ខមូលនៅលើកំពូលភ្នំត្បែងមានជ័យ។ ប្រមាណ ២០ឆ្នាំក្រោយមកនៅឆ្នាំ១៩៧០ លោកតា សួង (បានក្លាយជាសេនាដៃឆ្វេង) រួមជាមួយគ្រូក្មេង ឬសេនាដៃស្តាំ (ជំនាញខាងយោធា) បានចុះមកបង្ហាញខ្លួនជាលើកដំបូង នៅក្នុងភូមិកំណើតរបស់លោក ដើម្បីទៅថ្វាយបង្គំឪពុកម្តាយ និងសួរសុខទុក្ខញាតិញោម។ ជារឿយៗ លោកតា តែងនិមន្តទៅប្រោសសត្វ​គ្រប់ទីកន្លែង ក្នុងទឹកដីខ្មែរបច្ចុប្បន្ន និងទឹកដីខ្មែរកាលពីអតីត (ជាពិសេសនៅខេត្តស៊ីសាកេត)។នៅពេលស្លៀកសពាក់ស លោកតា គឺជាតាបស។ នៅពេកស្លៀកស្បង់ចីវរ លោកតា គឺជាលោកធុតង្គ។


ជនជាតិសៀម​ និងខ្មែរខាងលើគោរពលោកតាណាស់ ដែលគេតែងតែហៅលោកតាថា “ទេវតាដើរដី ឬទេវតាលេងដី (เทวดาเดินดิน หรือ เทวดาเล่นดิน”។ សូម្បីតែស្តេចសៀមក៏គោរពលោកដែរ ពីព្រោះលោកតា សួង បានមើលជំងឺ បុត្រីស្តេចសៀមឲ្យបានជា ដែលវេជ្ប​ណ្ឌិត​អាល្លឺម៉ង់ដ៍មិនអាចមើលជា។ លោកតាចេះយ៉ាងច្បាស់លាស់នូវវិជ្ជាព្យាបាលជម្ងឺដោយប្រើតេជោធាតុ ឬថាមពលនុយក្លេអ៊ែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ។លោកតាតែងប្រើវិជ្ជានេះ ដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅ។ មានជនជាតិសៀមជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះអាចបង្រៀនបានទាល់តែអ្នកនោះ មានចេតោញាណ បេះដូង ជាពូជពង្សខ្មែរ ទើបអាចមាននិស្ស័យរៀនបាន។លោកតាបានចូលសមាបត្តិ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ១៩៩៩ត្រូវនឹង ព.ស. ២៥៤៣។សព្វថ្ងៃ ព្រះរូបរបស់លោកតាត្រូវបាន​ដំកល់ទុក​នៅវត្តផ្រៃផាត់តាណា (ไพรพัฒนา) ស្រុកភូស៊ិង (อำเภอภูสิงห์) ខេត្តស៊ីសាកេត (จังหวัดศรีสะเกษ) ប្រទេសថៃ។ ជារៀងរាល់ឆ្នាំ គេត្រូវបើកម្ឈូស កោរសក់ និង កាត់ក្រចក​ចេញ។ ដួងព្រលឹងរបស់លោកតា ២ ភាគ១០ នៅតាមសណ្ឋិតសិស្សគណ និងជួយសង្គ្រោះដល់ជនជាតិខ្មែរ និងមនុស្សទូទៅ។ នៅពេលវេលាដ៏សមគួរ លោកតានឹងរំលត់ខ័ន្ធទៅកាន់ទីបរមសុខ។ សព្វថ្ងៃ ព្រះរូបរបស់លោកតាពូកែស័ក្តិ៍សិទ្ធខ្លាំងណាស់ រហូតដល់ជនជាតិថៃគ្រប់គ្នាគោរពបូជាយ៉ាងក្រៃលែង ដូចជាព្រះអាទិទេព។លោកតា សួង មានសិស្សប្អូនមួយអង្គកំពុងនៅមានព្រះជន្មនៅឡើយ ព្រះនាមលោកតាសាន ដែលសព្វថ្ងៃនេះ គង់នៅវត្តទឹកជុំ នៃប្រទេសកម្ពុជា។ ចៅៗ ចូរនាំគ្នាគោរព​នឹកគុណ​ដល់​លោកតា សួង​ អ្នកសច្ចំភ្នំត្បែងមានជ័យ​ ស្រុកគូលែន​ ខេត្ត​ព្រះវិហារ​ និងសូមឲ្យលោកតាជួយតាមថែរក្សាជនជាតិខ្មែរ និងប្រទេសកម្ពុជា ឱ្យជួបតែសេចក្ដី​សុខសេចក្តីចម្រើនជារៀងដរាបតរៀងទៅ! ចូរចៅៗ នាំគ្នាគោរពដឹងគុណមាតាបិតា គុណព្រះពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ ដើម្បីឲ្យជីវិតចៅៗ កាន់តែរុងរឿងជាភិយ្យោភាព៕ 🌸ទទួលយ៉ាងរីករាយអំពីពត៌មានលំអិតឲ្យកាន់អំពីជីវប្រវត្ដិនិងសកម្មភាពរបស់លោកសួងនិងសូមទោសរាល់កំហុសឆ្គងដោយយថាហេតុឬខុសនិងពត៌មានមិនច្បាស់លាស់

2 comments:

  1. Many people are making profits weekly and many are withdrawing their profits daily, weekly and even monthly. What are you waiting for? Contact Mrs Mary today. Send a message via gmail,,, (maryshea03@gmail.com) she will tell you what you should do

    ReplyDelete
  2. Hello everyone , here’s your opportunity for you to achieve your dreams of being a multi million dollar rich through trading , I once loss all I got through trading but was fortunate to come across a woman with great virtue and selfless heart (Mary ) i was introduce to her masterclass strategy while searching online which has revived me of all my losses and made me gain more and more . With her unique strategy you are entitled to daily signals and instant withdraw ,be rest assured of getting a refund of all your loss investment with any platform that has denied you in one way or the other in getting your money . Mrs Mary masterclass strategy is simply the best for beginners and those that are finding it difficult to succeed through trading she’ll help you with just a simple step . Email her ( maryshea03 @ Gmail .com) WhatsApp +1 562 384 7738 . Remember this is absolutely free!!!

    ReplyDelete

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...