Monday, August 12, 2019

‪ដំណើរនារីឯករាជ្យ‬


អាល់បឺត អាញស្ដាញ [ Albert Einstein ] មានអត្ថវាចាចំពោះនារីថា « នារីដែលធ្វើតាមគេតាមឯង នឹងមិនដើរទៅណាឆ្ងាយពីមនុស្សទាំងនោះជាធម្មតាទេ តែនារីដែលដើរម្នាក់ឯង ទំនងអាចរកឃើញខ្លួនឯង លើវិថីដែលមិនធ្លាប់មានមនុស្សដើរពីមុនមក»។ ដើរជាក្រុម ជាចំណូលចិត្តមួយផ្នែករបស់នារីៗ។ គេធ្វើអី ខ្ញុំធ្វើហ្នឹងដែរ តែៗស្ករៗ បបរៗបាយៗ ។ ឃ្លាទាំងនេះ មានន័យថា នាងចូលចិត្តធ្វើអ្វីតាមគ្នា។ តាមគេមិនមែនជាខ្លួនឯង អ្វីដែលខុសពីខ្លួនឯង នាងនឹងមិនសូវមានចំណូលចិត្ត ខ្វះចំណូលចិត្តស្មើនឹងមិនបានការ។ បើជ្រុលជាជោគជ័យ ក៏ជាជោគជ័យបែបសាមញ្ញៗ ដែលគេផ្សេងៗក៏អាចធ្វើបានដូចគ្នា។

ផ្ទុយពីដំណើររបស់នារីឯករាជ្យ។ នាងហ៊ានដើរដោយខ្លួនឯង រឹងមាំដោយខ្លួនឯង សម្រេចចិត្តដោយខ្លួនឯង បរាជ័យឬជោគជ័យ ក៏នាងក្លាហាននឹងទទួលដោយខ្លួនឯង។ នាងធ្វើអ្វីៗជាខ្លួនឯង មិនចាំបាច់ក្រែងចិត្ដនរណា ហ៊ានក្លា មោះមុត ធ្វើរឿងត្រឹមត្រូវមួយដោយមានជំហររឹងបឹុង។ ជាលទ្ធផលដែលនាងទទួលបានគឺជាបទពិសោធន៍ដ៏អស្ចារ្យជាច្រើនដែលអ្នកដទៃមិនធ្លាប់មាន។ បទពិសោធន៍ទាំងអស់នេះហើយ ធ្វើឲ្យនាងក្លាយជានារីម្នាក់ ដែលអាចផ្លាស់ប្ដូរខ្លួននាងបាន នឹងមានសេរីភាពជំនះឧបសគ្គទាំងឡាយ។ ជាពិសេសនាងជានារីដែលសង្គមតែងត្រូវការជាចាំបាច់៕ The woman who follows the crowd will usually go no further than the crowd. The woman who walks alone is likely to find herself in places no one has ever been before. — Albert Einstein អត្ថបទ ៖ បន្សុទ្ធចំណេះដឹងពីសៀវភៅ Picture : Pinterest

1 comment:

  1. Hello everyone , here’s your opportunity for you to achieve your dreams of being a multi million dollar rich through trading , I once loss all I got through trading but was fortunate to come across a woman with great virtue and selfless heart (Mary ) i was introduce to her masterclass strategy while searching online which has revived me of all my losses and made me gain more and more . With her unique strategy you are entitled to daily signals and instant withdraw ,be rest assured of getting a refund of all your loss investment with any platform that has denied you in one way or the other in getting your money . Mrs Mary masterclass strategy is simply the best for beginners and those that are finding it difficult to succeed through trading she’ll help you with just a simple step . Email her ( maryshea03 @ Gmail .com) WhatsApp +1 562 384 7738 . Remember this is absolutely free!!!

    ReplyDelete

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...