Wednesday, November 13, 2019

ក្តីសង្ឃឹម១%

ក្តីសង្ឃឹម១% នរណាៗក៏មានបញ្ហានៅក្នុងជីវិតដែរ (បញ្ហាគ្រួសារ អំពើហិង្សា បាត់បង់មនុស្សជាទីស្រឡាញ់ បែកបាក់ស្នេហា ជំងឺផ្ទាល់ខ្លួនជាដើម...។ គ្រាន់តែទំហំនៃបញ្ហាវាខុសគ្នា ឬថាវាកើតឡើងនៅក្នុងកាលៈទេសៈមិនដូចគ្នា ហើយរបៀបនៃការតតាំងនឹងស្ថានភាពនៃបញ្ហានីមួយៗក៏ខុសៗគ្នាទៅតាមហ្នឹងដែរ។ អ្នកខ្លះក៏យកការឈឺចាប់មកធ្វើជាកម្លាំងជំរុញខ្លួនទោះបីជាវាលំបាកខ្លាំង ប៉ុន្តែអ្នកខ្លះក៏យកវាមកធ្វើជាលេស ហើយបណ្ដោយឱ្យខ្លួនឯងធ្លាក់ទឹកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថានភាពជីវិតបែបនេះគឺយ៉ាប់យ៉ឺនទៅៗ លំបាកបន្ដិចបន្ទួចក៏ចាប់ផ្ដើមខ្ជិលប្រឹង គឺបើដួលហើយក៏បន្លំជាដេកខ្ជិលក្រោក ខ្ជិលងើបឡើងម្ដងទៀត។ អ្វីដែលគេធ្វើបានគឺស្រែកថា "ហេតុអ្វីពិភពលោកនេះតូចចង្អៀតម្ល៉េះសម្រាប់ខ្ញុំ? ហេតុអ្វីជីវិតខ្ញុំលំបាកម្ល៉េះ? ហេតុអ្វីក៏ពិភពលោកនេះអយុត្ដិធម៌ម្ល៉េះចំពោះរូបខ្ញុំ?" ប៉ុន្តែសម្រាប់មនុស្សដែលក្រោកឡើងតតាំង ឬប្រឈមមុខជាមួយបញ្ហា ចុងក្រោយគេក៏អាចក្លាយជាមនុស្សរឹងមាំ និងមានឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សនៅជុំវិញខ្លួនគេ។

យើងអាចមានហេតុផលរាប់ពាន់ក្នុងការបន្ទោសពិភពលោក បន្ទោសអ្នកដទៃ បន្ទោសអ្វីគ្រប់យ៉ាងនៅក្នុងជីវិត លើកលែងតែបន្ទោសខ្លួនឯង ប៉ុន្តែការពិតទៅគឺមានតែយើងខ្លួនឯងប៉ុណ្ណោះដែលអាចរំដោះខ្លួនចេញពីពិភពដ៏ងងឹតនេះបាន។ ពពកខ្មៅក៏គង់នឹងរសាត់បាត់ទៅដោយឆ្លងកាត់ពេលវេលាមួយ ហើយពន្លឺនៃព្រះអាទិត្យក៏នឹងមកបំភ្លឺភពផែនដីម្តងទៀតដោយត្រូវរង់ចាំពេលវេលាមួយ។ មួយថ្ងៃមាន២៤ម៉ោង ក្នុងនោះ១២ម៉ោងគឺពេលយប់ និង១២ម៉ោងទៀតគឺពេលថ្ងៃ។ មិនថាយើងធ្លាក់ក្នុងស្ថានភាពដ៏លំបាកយ៉ាងណា ដរាបណាយើងមានក្តីសង្ឃឹមខ្លះនៅសេសសល់ មិនថាវាតិចត្រឹមកម្រិតតែ១% ដែលយើងមិនបោះបង់ខ្លួនឯង និងក្តីស្រមៃ ហើយតស៊ូគ្រប់ឧបសគ្គដើម្បីឆ្លងផុតពីទុក្ខលំបាកទាំងនោះ មិនយូរមិនឆាប់ជីវិតគង់នឹងអាចមាននូវរស្មីឡើងវិញមិនខានឡើយ...៕
អត្ថបទដោយថាវរី
កែសម្រួលដោយ កូនចាបមាស

ខ្មុកម្រ័ក្សណ៍ ឬ​របាំង​មុខ

ខ្មុកម្រ័ក្សណ៍ ឬ​របាំង​មុខ គឺជា​វត្ថុ​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ប្រភេទ​ដែល​ទទួល​បាន​ការ​ពេញនិយម​នា​អំឡុង​សម័យ​លង្វែក​ដែល​គេ​ធ្វើ​ភាគច្រើន​គឺ​សម្រាប់​តួអង្គ​នៅក្នុង​រឿង​រាមកេរ្តិ៍ និង​រឿង​រាម​ឥសូរ មាន​ដូចជា​ហនុមាន ព្រះរាម ព្រះលក្ខណ៍ ក្រុង​រាពណ៍ ពលស្វា ពលយក្ស​ជាដើម។
មុន​នឹង​ចាប់ផ្តើម​ធ្វើ​ខ្មុក​មួយ​បាន​គេ​ត្រូវ​ស្វែង​យល់​ជា​មុន​សិន​ថា តើ​គេ​ចង់​ធ្វើ​ខ្មុក​សម្រាប់​តួអង្គ​មួយ​ណា។ វា​ជា​ការ​ចាំបាច់​ណាស់​ក្នុង​ការ​យល់​ពី​ទម្រង់​មុខ​របស់​តួអង្គ​ឲ្យ​បាន​ច្បាស់លាស់​ហើយ​ដើម្បី​យល់​ពី​ទម្រង់​មុខ​របស់​តួអង្គ​មួយ​បាន​គេ​ត្រូវ​គូរ​រូប​របស់​តួអង្គ​នោះ​ដាក់​ទៅលើ​ក្រដាស​ជា​មុន​សិន។ បន្ទាប់​មក​គេ​ចាប់ផ្តើម​ធ្វើ​ពុម្ព​សម្រាប់​ខ្មុក​តួអង្គ​នោះ។
ពុម្ព​សម្រាប់​ធ្វើ​ខ្មុក​មាន​ពីរ​ប្រភេទ​គឺ ពុម្ពញី និង​ពុម្ព​ឈ្មោល ប៉ុន្តែ​ខ្មែរ​យើង​និយម​ប្រើ​ពុម្ព​ញី​ច្រើន​ជាង​ពុម្ព​ឈ្មោល​ដោយ​ហេតុ​ថា​វា​អាច​ប្រើប្រាស់​បាន​យូរ​ជាង។

ការ​ចាក់​ពុម្ព​ខ្មុក​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ការ​ចាក់​បេតុង​ដែរ​ដោយ​ក្រោយ​មក​គេ​ត្រូវ​បក​យក​ពុម្ព​ស៊ីម៉ងត៍​លាយ​ជាមួយ​ខ្សាច់ និង​ដែក​ចេញ​អំពី​ពុម្ព​ដីឥដ្ឋ ហើយ​យើង​ត្រូវ​យក​ពុម្ព​នោះ​ទៅ​ត្រាំ​ទឹក​ចោល​ត្រៀម​សម្រាប់​ការ​ស្មាច់។
សម្រាប់​ការស្មាច់​គេ​ត្រូវការ​សម្ភារ​ផ្សេង​ទៀត​រួមមាន ក្រដាស​រ៉ាម ជក់ និង​បាយម៉ាន​ពិសេស​ម៉្យាង​ដែល​ធ្វើ​ចេញ​ពី​ម្សៅ​ឆា​កូរ​ជាមួយ​ទឹក។ ក្នុង​ការ​ស្មាច់​ដំបូង​គេ​ត្រូវ​យក​ក្រដាស​មួយ​សន្លឹក​ជ្រលក់​ទឹក​រួច​ពាស​ឲ្យ​ពេញ​ផ្ទៃ​ពុម្ព​ខាង​ក្នុង។ បន្ត​មក​ទៀត​គេ​ត្រូវ​យក​ក្រដាស​ម្តង​មួយ​សន្លឹក​មក​ពាស​បន្ត​ទៀត​ដោយ​ប្រើ​បាយម៉ាន។ រាល់​ការ​ពាស​ក្រដាស​មួយ​សន្លឹក​គេ​រាប់​ថា​មួយ​ជាន់។ គេ​ត្រូវ​ធ្វើ​បែប​នេះ​ឲ្យ​បាន​ពី ៣០ ទៅ ៥០ ជាន់​អាស្រ័យ​តាម​គុណភាព​ខ្មុក​ដែល​យើង​ចង់​បាន។

នៅពេល​យើង​ស្មាច់​គ្រប់​កម្រាស់​ដែល​យើង​ចង់​បាន​ហើយ​ទើប​យើង​យក​ពុម្ព​ដែល​ស្មាច់​រួច​ទៅ​ហាល​ក្នុង​ម្លប់​រយៈពេល​មួយ​ថ្ងៃ​ទើប​ក្រដាស​ខាំ​ជាប់​ជាមួយ​បាយម៉ាន​បាន​ល្អ​ដែល​អាច​ឲ្យ​យើង​គាស់​សាច់​ក្រដាស​ចេញ​ពី​ពុម្ព​នោះ​បាន។
បន្ទាប់​មក ​យើង​យក​របាំង​មុខ​ក្រដាស​ដែល​គាស់​ចេញ​ពី​ពុម្ព​នោះ​ទៅ​សម្អាត និង​កាត់​បិទ​ផ្នែក​ខ្លះៗ​ទៀត​ដែល​ចាំបាច់​រួម​មាន ត្រចៀក ចង្កូម មកុដដើម ទើប​យើង​យក​រូប​នោះ​ទៅ​លាប​ទ្រនាប់ និង​ដាក់​ពណ៌។
ចំពោះ​របាំង​មុខ​មួយ​អាច​ចំណាយ​ពេល​ពី ១ ទៅ ២ ឬ ៣ សប្តាហ៍​ដើម្បី​សម្រេច​បាន។

តាមពិតប្រម៉ាត់ប្រម៉ង់ គឺពួកយួនកាលពីជំនាន់វៀតមិញ

បងប្អូនដែលធ្លាប់មើលរឿងខ្មែរ និងអានសៀវភៅខ្លះ ប្រាកដជាធ្លាប់លឺពាក្យថា ប្រម៉ាត់ប្រម៉ង់ហើយ។ តាមពិតប្រម៉ាត់ប្រម៉ង់ គឺពួកយួនកាលពីជំនាន់វៀតមិញ ពួកវាបានចាប់ក្មេងៗ ពីស្រុកខ្មែរយ៉ាងច្រើនដើម្បីយកទៅបំពាក់បំប៉នមនោគមន៍ លាងខួរក្បាលឱ្យបម្រើយួន ដើម្បីឱ្យមកសម្លាប់ខ្មែរ។
ហើយក្មេងអស់នេះក្រោយពេលចូលដល់សម័យយៀកកុង ពួកនេះត្រូវបានគេហៅថា អតីតវៀតមិញ ក្នុងនោះមានដូចជា #ប៉ែនសុវណ្ណ ជាដើមត្រូវបានយួនបញ្ជួនឱ្យ មកធ្វើការជួរខ្មែរក្រហម តែក្រោយមកទៀត ក្រុមអតីតវៀតមិញទាំងនេះត្រូវបាន ប៉ុលពត ប្រើល្បិចកម្ទេចចោលជាបណ្ដើរៗរហូតស្ទើរអស់ឬសគល់ តែមានក្រុមខ្លះបានដឹងខ្លួនទាន់ ដូចជា ប៉ែនសុវណ្ណជាដើម ដែលបានរត់គេចខ្លួនទៅ #ហាណូយ ដើម្បីហៅយួនវាយចូលស្រុកខ្មែរឱ្យមកកម្ទេច #ក្រុមប៉ុលពត វិញ។​ អញ្ចឹងហើយទើបក្នុង #សៀវភៅឃាតករជានរណារបស់លោកតាហិនស៊ីថាន់ សរសេរថា ផែនការណ៍របស់ #ហូជីមិញ ត្រូវបាន ប៉ុលពត កម្ទេចចោលជាបន្តបន្ទាប់រហូតដល់ម៉ត់អស់។

#ពួកអតីតវៀតមិញ ដែលស្ថិតក្នុងជួរខ្មែរក្រហមនោះបាន ស្លៀកពាក់ខោរអាវខ្មៅដូចជាខ្មែរក្រហមអីចឹងហើយពេលដែលវាសម្លាប់ខ្មែរ ទើបធ្វើឱ្យខ្មែរយើង ទាំងបរទេសមើលឃើញនឹងភ្នែកថា គឺខ្មែរសម្លាប់ខ្មែរក្រោមការដឹកនាំរបស់ #ប៉ុលពត ដែលជាហេតុនាំឱ្យខ្មែរយើងមើលមុខមិត្ត មុខសត្រូវមិនយល់។
នៅក្នុងចម្រៀងគំនុំ២០ឆ្នាំរបស់ #លោកតាស៊ីនស៊ីសាមុត ច្រៀងថា: ជំនាន់យៀកមិញ វាទិញវាចាប់ វាតាមសម្លាប់ ឪពុកម្ដាយខ្ញុំ.......។
ដែលចម្រៀងនេះអាចធ្វើជាភស្ដុតាងយ៉ាងសំខាន់ ប៉ុន្តែមកដល់សព្វថ្ងៃ ដើម្បីជួយយួនក្នុងការបំភាន់ភ្នែក និងចិត្តគំនិតកូនខ្មែរ ពួកគេបែរជាខំបង្កើតភាពយន្ត ឬសៀវភៅនិទានរឿងថា ប្រម៉ាត់ប្រម៉ង់កើតចេញពីជាខ្មោច ព្រាយ រហូតដល់ខ្មែរជឿថា រឿងប្រម៉ាត់ប្រម៉ង់ នេះជាទៅរឿងអភិនិហា ស្ទើពេញប្រទេសខ្មែរ ដែលជាហេតុធ្វើឱ្យខ្មែរភ្លេចគំនុំនឹងសត្រូវប្រវត្តិសាស្ត្រខ្លួនឯងអស់រលីង។

Tuesday, November 12, 2019

Book and Boy ,ព្រាននារីនិងសៀវភៅ

១. ពេលណាស្រីស្អាតកាន់សៀវភៅ ធ្វើឱ្យព្រាននារីមិនហ៊ានមកក្បែរទេ។ កាន់សៀវភៅយូរៗទៅ អ្នកនឹងដឹងថាបុរសបែបណាដែលល្អពិតប្រាកដ ដ្បិតសៀវភៅនឹងបង្រៀនមនុស្សស្រីឱ្យសម្គាល់លក្ខណៈព្រាន និងលក្ខណៈបុរសពិត។ នារីស្អាត គឺជាស្រីដែលមានជម្រើសច្រើនបំផុតក្នុងរឿងស្នេហា។ ជម្រើសច្រើន គឺល្អ ដ្បិតបើយើងមានចំណេះដឹង ដឹងថាបុរសណាល្អ បុរសណាប្រាកដប្រជា ឬបុរសណាចង់លេងសើច។

២. ប៉ុន្តែ ពេលខ្លះជម្រើសច្រើនពេក វានាំបញ្ហាច្រើនដល់ជីវិត បើយើងខ្វះចំណេះដឹងកត់ចំណាំលក្ខណៈសម្គាល់បុរសល្អម្នាក់។ បុរសខ្លះអាចទិញសៀវភៅជូននារីណាម្នាក់ដែលខ្លួនចាប់អារម្មណ៍ តែចូរកុំស្រឡាញ់បុរសណាដែលត្រឹមតែទិញសៀវភៅជូននារី ស្របពេលដែលបុរសខ្លួនឯងមិនមែនជាអ្នកអាន ឬមិនមែនជាអ្នករៀន ឬមិនមានលក្ខណៈជាអ្នកចេះដឹង ឬមិនមានលក្ខណៈជាបុរសស្មោះត្រង់ ឬមិនមានលក្ខណៈជាមនុស្សល្អ។
៣. ទោះរៀនបានសញ្ញាបត្រទាបកម្រិតណាយ៉ាងណាក៏ដោយ តែឱ្យតែកាន់សៀវភៅអាន គឺយ៉ាងហោចណាស់ វាអាចធ្វើឱ្យនារីម្នាក់រើសបានបុរសល្អម្នាក់រួមដំណើរជីវិតដែរ។ “ស្នេហ៍ទី១ ប៉ះលើព្រាននារី។ ស្នេហ៍ទី២ ប៉ះលើប្រុសចិត្តសែនអប្រិយ។ ស្នេហ៍ទី៣ ប៉ះលើប្រុសបោកយកទៅលក់។ កម្មអាក្រក់ [...] ទីបំផុតជីវិតក្លាយទៅជាបិសាចរាត្រី”។ នេះជាទំនុកច្រៀង “ជីវិតបែកជាពីរ” ដែលបានបកស្រាយពីបញ្ហាជីវិតស្នេហារបស់នារីម្នាក់ ដែលជ្រើសរើសបុរសខុសហើយខុសទៀត រហូតដល់ចុងក្រោយ គឺក្លាយខ្លួនទៅជាបិសាចរាត្រី៕

គ្មានមនុស្សណាម្នាក់ ដែលអាចគេចផុតពីការនិន្ទាពីអ្នកដទៃ បាននោះទេ សូម្បីតែតថាគត

ព្រះពុទ្ធសម្ដែងថា: " គ្មានមនុស្សណាម្នាក់ ដែលអាចគេចផុតពីការនិន្ទាពីអ្នកដទៃ បាននោះទេ សូម្បីតែតថាគត " វាជារឿងដ៏គួរឲ្យរីករាយបំផុត នៅពេលដែលយើងបានក្លាយជាមនុស្សល្អម្នាក់តាមរយៈការចែករំលែក( ចំណេះដឹង , ការឲ្យទាន -ល-) ។ ប៉ុន្ដែវាអាចជារឿងរមាស់ត្រចៀកបន្ដិច នៅពេលដែលអំពើល្អរបស់យើងត្រូវបានមនុស្សអាក្រក់មួយចំនួន ចោទប្រកាន់ថាចង់បានមុខមាត់ ឬបង្អួតសេចក្ដីល្អដើម្បីចង់ឲ្យគេសរសើរ ។ ប៉ុន្ដែប្រសិនបើយើងពិតជាធ្វើល្អចេញពីចិត្ដមែន ទោះគេឃើញឬមិនឃើញ គេសរសើរឬនិន្ទា វាមិនសំខាន់ឡើយ សំខាន់យើងបានធ្វើល្អជាក់ស្ដែងពិតៗ ។

ទ្រឹស្ដីពុទ្ធនិយម បង្រៀនទៀតថា " សាងល្អបានល្អ សាងអាក្រក់បានអាក្រក់ " ។ ដាំគ្រាប់ពូជណា នឹងទទួលផលនោះ ។ មនុស្សដែលតែងតែមិនសប្បាយចិត្តនឹងសេចក្ដីល្អរបស់យើង គឺគ្មានអ្វីក្រៅពីច្រណែនយើងឡើយ ។ បើគិតតែបន្ដិចយើងនឹងស្អប់គេ ប្រសិនបើគិតឲ្យជ្រៅបន្ដិច ទើបយើងដឹងថាពួកគេគួរឲ្យអាណិត ។ ។ អាណិតនោះ គឺត្រង់ពួកគេរកក្ដីសុខនៃសន្ដិភាពផ្លូវចិត្តខ្លួនឯងពុំឃើញ នាំឲ្យអាត្មាវង្វេងវង្វាន់បាត់បង់សេចក្ដីសុខផ្លូវចិត្ត ។
ត្រចៀកគេ ភ្នែកគេ ខួរក្បាលគេ អ្វីៗគ្រប់យ៉ាងរបស់គេ នៅលើខ្លួនគេ បើចង់ឲ្យគេគិតដូចយើង ឬធ្វើដូចយើងគឺមិនអាចឡើយ ។ បើឆ្លងកាត់ពាក្យសម្ដីល្វីងមិនបាន យើងក៏មិនអាចទទួលបានរសជាតិផ្អែមនៃជីវិតបានដែរ ។ គេគិតបែបណា ជាការគិតរបស់គេ យើងធ្វើអ្វីជាសិទ្ធិរបស់យើង ។ គ្រាន់តែយើងមិនគិតអាក្រក់ពីគេ មិនចងកម្មនឹងគេ ក៏អាចទុកថាជាមនុស្សល្អម្នាក់បានដែរ ។ ជីវិតធ្វើដំណើរទៅមុខរហូត ពេលវេលាក៏កាន់តែខ្លី តើយើងសល់ពេលប៉ុន្មានដើម្បីខឹងស្អប់អ្នកដទៃទៅ?


Wednesday, September 11, 2019

RONALDOOO !! �� Lit vs Por 1-5 All Goals & Highlights 10/09/2019 HD

As great as CR7's masterclass performance was, look at this upcoming Portuguese team - Bernardo Silva, Joao Cancelo, Ruben Neves, Joao Felix. A new golden generation of players is coming for Portugal! After 34 is not old ,look at the age of Italy players who won there last world cup..

first the team Portugal played not good He was frustrated the first half he missed lots of chances Ronaldo,it’s very open game Lithuania defense was struggling lots of chances for everyone in Portugal..he’s second goal was funny thow but in the second half he did wat he does best,he went balls deep in Lithuania,busting all kinds of nuts.. I didn't see the good combination between Joao Felix and Ronaldo .... When Ronaldo started with Luis Figo he involved in everything but.... 140£ makes him ..."I am felix I don't neet to give a shit " 🤣😂🤣 lol son first learn something from your Boss then ...rule over the whole world ....as your captain 👍️ Look at Bernardo Silva's performance.He is consistent every game but yet Portuguese player of the year award went to Ronaldo. Guess it's popularity contest and no longer performance.

Argеntіnа vs Mеxіcо 4−0 Highlights & Goals | Resumen y Goles (11/09/2019)

I dont know if Mexico was too easy or this is the best Argentina team i've seen to date. look how organized they look wow,argentina😍😍 Its good enough to play without messi also😍😍 Miss messi very much😘😘 If Messi plays they might even not draw. its better without Messi.

 This game seems to be like the old Argentina. Good fighting spirit from the argentines but if they have the king they don't put effort at all they all seat back and want him to carry the whole loads, I think king Messi should resign so that they can wake up and play just like this Argentina is the only team in the world that makes their best player in the world a failure in the international stage. The problem with Argentina is never Messi. Let's say it like it is , as people who know what football is , the problem was all the other centre forwards but Messi. As Coach I want to clear this up ! Football is a game of chances the team that takes their chances wins. #WordUp

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...