១. ពេលណាស្រីស្អាតកាន់សៀវភៅ ធ្វើឱ្យព្រាននារីមិនហ៊ានមកក្បែរទេ។ កាន់សៀវភៅយូរៗទៅ អ្នកនឹងដឹងថាបុរសបែបណាដែលល្អពិតប្រាកដ ដ្បិតសៀវភៅនឹងបង្រៀនមនុស្សស្រីឱ្យសម្គាល់លក្ខណៈព្រាន និងលក្ខណៈបុរសពិត។ នារីស្អាត គឺជាស្រីដែលមានជម្រើសច្រើនបំផុតក្នុងរឿងស្នេហា។ ជម្រើសច្រើន គឺល្អ ដ្បិតបើយើងមានចំណេះដឹង ដឹងថាបុរសណាល្អ បុរសណាប្រាកដប្រជា ឬបុរសណាចង់លេងសើច។
២. ប៉ុន្តែ ពេលខ្លះជម្រើសច្រើនពេក វានាំបញ្ហាច្រើនដល់ជីវិត បើយើងខ្វះចំណេះដឹងកត់ចំណាំលក្ខណៈសម្គាល់បុរសល្អម្នាក់។ បុរសខ្លះអាចទិញសៀវភៅជូននារីណាម្នាក់ដែលខ្លួនចាប់អារម្មណ៍ តែចូរកុំស្រឡាញ់បុរសណាដែលត្រឹមតែទិញសៀវភៅជូននារី ស្របពេលដែលបុរសខ្លួនឯងមិនមែនជាអ្នកអាន ឬមិនមែនជាអ្នករៀន ឬមិនមានលក្ខណៈជាអ្នកចេះដឹង ឬមិនមានលក្ខណៈជាបុរសស្មោះត្រង់ ឬមិនមានលក្ខណៈជាមនុស្សល្អ។
៣. ទោះរៀនបានសញ្ញាបត្រទាបកម្រិតណាយ៉ាងណាក៏ដោយ តែឱ្យតែកាន់សៀវភៅអាន គឺយ៉ាងហោចណាស់ វាអាចធ្វើឱ្យនារីម្នាក់រើសបានបុរសល្អម្នាក់រួមដំណើរជីវិតដែរ។ “ស្នេហ៍ទី១ ប៉ះលើព្រាននារី។ ស្នេហ៍ទី២ ប៉ះលើប្រុសចិត្តសែនអប្រិយ។ ស្នេហ៍ទី៣ ប៉ះលើប្រុសបោកយកទៅលក់។ កម្មអាក្រក់ [...] ទីបំផុតជីវិតក្លាយទៅជាបិសាចរាត្រី”។ នេះជាទំនុកច្រៀង “ជីវិតបែកជាពីរ” ដែលបានបកស្រាយពីបញ្ហាជីវិតស្នេហារបស់នារីម្នាក់ ដែលជ្រើសរើសបុរសខុសហើយខុសទៀត រហូតដល់ចុងក្រោយ គឺក្លាយខ្លួនទៅជាបិសាចរាត្រី៕
No comments:
Post a Comment