_រឿងដែលអាសូរ មុនគេគឺស្នេហានាងលីម៉ក់ ឆូវ ព្រោះតែឈឺចាប់ជាមួយប្រុសក្បត់ចិត្តម្នាក់ទៅរៀបការចោលនាង នាងត្រូវរស់នៅក្នុងការឈឹចាប់អស់មួយជីវិត ទោះនាងមានឈ្មោះជាដូនជី លីម៉ក់ឆូវ ហូបអាហារបួសទៅហើយក៏គំនុំនាងគ្មានថ្ងៃរំដោះបាន ការក្បត់ចិត្តរបស់សង្សារនាង នោះគឺព្រោះតែអ្នកគ្រូដូនជីបង្ខំបុរសនោះមិនឲ្យចុះពីលើភ្នំ មិនខុសពីបង្ខំឲ្យបុរសម្នាក់មានចិត្តក្លៀវក្លាជួយសង្គម ធ្វើនយោបាយ តែត្រូវម្តាយក្មេកដាក់លក្ខខណ្ឌជីវិតឲ្យបោះបង់គ្រប់យ៉ាង តែបុរសនោះសុខចិត្តលះបង់ស្នេហា ដើម្បីបំពេញបំណងប្រឡូកក្នុងពិភពគុន ដើរទៅតាមមនោគតិរបស់ខ្លួន ។ អ្វីដែលកាន់តែឈឺចាប់នោះ ដូនជីលីម៉ក់ឆូវ ត្រូវបុរសជាសង្សារកុហកម្តងហើយម្តងទៀត ទើបនាងសម្រេចចិត្តតាមសម្លាប់មួយគ្រួសារ របស់សង្សារក្បត់ចិត្ត សម្លាប់ៗ ជ្រុលដៃឲ្យតែនរណាមកជួយហាមឃាត់ គឺដូនជីសម្លាប់ទាំងអស់ នេះហៅថា ឈ្មោះបានបួស តែចិត្តមិនបានបួសដាក់ចុះការឈឺចាប់នោះទេ (ព្រោះតែភាពផ្តាច់ការអ្នកជំនាន់មុន បានធ្វើឲ្យអ្នកជំនាន់ក្រោយសាហាវព្រៃផ្សៃ រងគ្រោះគ្មានក្តីសុខរហូត កំហុសអ្នកមុន បន្សល់ទុកឲ្យអ្នកក្រោយឈឺចាប់)
-ស្នេហានាង សៀវឡុងនី នាងជានារីធំដឹងក្តីតែក្នុងផ្នូរមនុស្សរស់ បន្តពីជំនាន់អ្នកគ្រូដូនជី (នាងជាសិស្សរួមគ្រូរបស់ដូនជីលីម៉ក់ឆូវ) តែបណ្តាំគ្រូនាងផ្តាំ សៀវ ឡុងនីថា បុរសក្នុងលោកនេះ គ្មានបុរសណាល្អនោះទេ តែបើបុរសណាហ៊ានស្លាប់ជំនួសនាង ចូរនាងទទួលគេជាប្តីទៅ ហើយអាចចាកចេញពីផ្នូរមនុស្សរស់នោះបាន ។ ព្រោះតែទម្លាប់មិនដែលចេញពីផ្ទះ(ផ្នូរមនុស្សរស់) នាងបានជួបស្នេហាពិត ទាំងដែលជាស្នេហាកើតឡើងឥតព្រៀងទុក ជាមួយកូនសិស្ស(យ៉ាង គួ) ធ្វើឲ្យមានភាពថ្នាំងថ្នាក់មិនចេះចប់ ។ តាមពិតជាកំហុសអ្នកផ្សេង (សច្ចំម្នាក់ អ្នកបួសតែចិត្តមិនបួស) បានឆ្លៀតឱកាស បំពានរាងកាយនាងសៀវ ឡុងនី ។នាងស្មានថា យ៉ាងគួ ក៏បណ្តោយខ្លួនឲ្យអស់ព្រហ្មចារីនាពេលនោះ ក្រោយពីយ៉ាងគួ មកពីហាត់គុនវិញ មិនដឹងរឿង ត្រូវសៀវឡុងនី មានចេតនាឲ្យឈប់ហៅ អ្នកមីង ហៅជាប្រពន្ធវិញ ព្រោះតែយ៉ាងគួ មិនដឹងខ្យល់នៅតែហៅ មីងៗ ដដែល។ មិនយល់ពីក្តីស្រឡាញ់ រាងកាយត្រូវបាត់បង់ភាពបរិសុទ្ធ ម្ខាងៗសុទ្ធតែគិតសន្និដ្ឋានរៀងៗខ្លួន ទើបយល់ច្រឡំឈ្លោះគ្នា នាងសៀវឡុងនីរត់ទៅក្នុងផ្នូរមនុស្សរស់វិញ ធ្វើឲ្យយ៉ាងគួ តាមរកគ្រប់ច្រកល្ហកហើយមិននឹកស្មានថា នាងរត់ទៅផ្ទះរបស់នាងសោះ ។ ក្រោយមកបានជួបគ្នា ព្រោះតែនាងដេកនឹកគេមិនអស់ចិត្ត នាងសៀវឡុងនីក៏ចេញមករក យ៉ាងគួ ពេលនោះយ៉ាងគួ សម្រេចហៅនាងជាប្រពន្ធ ប៉ុន្តែរឿងតិចតួច នាងចង់បង្ខំឲ្យយ៉ាងគួ ទៅនៅក្នុងផ្នូរមនុស្សរស់ជាមួយ(តាមតែចិត្តខ្លួនឯង ) ទីបំផុតនាងក៏ត្រូវឈឺចិត្តវេទនាម្នាក់ឯង ខ្លាំងជាងយ៉ាងគួដែលនឹកហៅរកអ្នកមីងរហូត យ៉ាងគួ នៅតែចង់រស់នៅខាងក្រៅ ដោយសន្យានាំអ្នកមីងដើរលេងគ្រប់ទីកន្លែងសប្បាយជាមួយគ្នាវិញ មិនចង់ឲ្យនាងនៅតែក្នុងផ្ទះនោះទេ ។
(អ្វីទៅស្នេហា ទាំងអាចារ្យ អ្នកបួស អ្នកលេងនិងអ្នកមែន)
(អ្វីទៅស្នេហា ទាំងអាចារ្យ អ្នកបួស អ្នកលេងនិងអ្នកមែន)
-ងាកមកនយោបាយ គឺប្រៀបដូចជា នយោបាយផ្អែកលើកុម្មុយនីស និង នយោបាយផ្អែកលើសេរីភាព
កុម្មុយនីសបង្ខំមនុស្សឲ្យ រស់នៅក្នុងផ្នូរមនុស្សរស់ មិនស្គាល់អ្វីទៅពិភពលោកខាងក្រៅ មនុស្សរស់នៅ តែពោរពេញដោយទុក្ខសោកប្រៀបដូចជាស្លាប់ទៅហើយ ព្រោះគេ មិនហ៊ាននិយាយស្តីចេញពីចិត្ត ក្នុងគំនិតក៏ទៅជាវិកល ផ្នូរមនុស្សរស់ នោះ ប៉ុន្មានម៉ឺនពាន់ឆ្នាំក៏មិនរីកចម្រើនដែរ ដោយការប្រកាន់ទម្លាប់ចាស់ មិនមើលពីការរីកចម្រើននៅខាងក្រៅគេដល់ណា?
កុម្មុយនីសបង្ខំមនុស្សឲ្យ រស់នៅក្នុងផ្នូរមនុស្សរស់ មិនស្គាល់អ្វីទៅពិភពលោកខាងក្រៅ មនុស្សរស់នៅ តែពោរពេញដោយទុក្ខសោកប្រៀបដូចជាស្លាប់ទៅហើយ ព្រោះគេ មិនហ៊ាននិយាយស្តីចេញពីចិត្ត ក្នុងគំនិតក៏ទៅជាវិកល ផ្នូរមនុស្សរស់ នោះ ប៉ុន្មានម៉ឺនពាន់ឆ្នាំក៏មិនរីកចម្រើនដែរ ដោយការប្រកាន់ទម្លាប់ចាស់ មិនមើលពីការរីកចម្រើននៅខាងក្រៅគេដល់ណា?
-នយោបាយសេរី ថ្វីត្បិតការប្រឡូកវាលំបាក ជួបប្រទះរឿងជាច្រើន ប៉ុន្តែឆាកជីវិតមនុស្សម្នាក់ៗមានសេរីភាព ធ្វើនូវអ្វីដែលខ្លួនចូលចិត្ត តាមរយៈជួយសង្គ្រោះ មនុស្សធម៌ គុណធម៌ ប្រកួតប្រជែងគ្នាដើម្បីស្នាដៃ ដើម្បីឆន្ទៈ ធ្វើឲ្យម្នាក់ៗចេះប្រឹងប្រែងដោយឥតព្រំដែនកំណត់ សេចក្តីសុខគឺឋិតលើពួកគេជ្រើសរើសទៅតាមអ្វីដែលគេចង់បាន។
-ទាំងស្នេហា និងអ្នកនយោបាយ តើអ្នកចង់បានបែបណាក្នុងបទពិសោធន៍នេះ?