គន្ធីជានិស្សិតស្រីរូបស្រស់ ហើយក៏ជាសិស្សិតឆ្នើមក្នុងសាលាដែរ។ មានបុរសជាច្រើន បានលង់ចិត្តលួចស្រលាញ់នាង។ តែក្នុងចំនោមនោះ និស្សិតប្រុសលេខ១ រូបសង្ហា មានសំណាងជាងគេ ដោយនាងព្រមទទួលក្តីស្រលាញ់។ បូរ៉ាមិនត្រឹមរៀនពូកែទេ តែអត្តចរិកក៏ល្អទៀត មិត្តភក្កិចូលចិត្តគ្រប់គ្នា ដោយហេតុនេះ គូស្នេហ៍មួយគូនេះត្រូវបានមនុស្សជាច្រើនយល់ថាសាកសមបំផុត។ ក្រោយបញ្ចប់ការសិក្សា ពួកគេបានការងាររៀងៗខ្លួន ដោយបូរ៉ាធ្វើជាអ្នកគ្រប់គ្រងពត័មានវិទ្យាក្នុងក្រុមហ៊ុនមួយ ទទួលបានប្រាក់ខែខ្ពស់គួរសម ឯគន្ធី បានធ្វើជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យ។
ដោយមើលឃើញថាអ្នកទាំង២ពិតជាស្រលាញ់គ្នា និងយល់ចិត្តគ្នារាប់ឆ្នាំ អាណាព្យាបាលទាំងសង្ខាងក៏ព្រមព្រៀងរៀបមង្គលការឲ្យយ៉ាងឱឡារឹក។ ក្រោយរៀបការ ដោយមានជំនួយពីចាស់ទុំសង្ខាង និងលុយសន្សុំផង អ្នកទាំងពីរបានទិញផ្ទះមួយនៅយ៉ាងមានសុភមង្គល។ ១ឆ្នាំក្រោយមកគន្ធីមានផ្ទៃពោះ ដោយស្រលាញ់ប្រពន្ធ និងដោយឋានះឡើងទទួលបានប្រាក់ខែរខ្ពស់គួរសម បូរ៉ាក៏មានស្នើរឲ្យគន្ធីឈប់ធ្វើការ ដោយនៅមើលផ្ទះសម្បែង និងត្រៀមសម្រាលកូនផង។ គន្ធីក៏យល់ព្រមតាមស្វាមីជាទីស្រលាញ់។
ដោយមើលឃើញថាអ្នកទាំង២ពិតជាស្រលាញ់គ្នា និងយល់ចិត្តគ្នារាប់ឆ្នាំ អាណាព្យាបាលទាំងសង្ខាងក៏ព្រមព្រៀងរៀបមង្គលការឲ្យយ៉ាងឱឡារឹក។ ក្រោយរៀបការ ដោយមានជំនួយពីចាស់ទុំសង្ខាង និងលុយសន្សុំផង អ្នកទាំងពីរបានទិញផ្ទះមួយនៅយ៉ាងមានសុភមង្គល។ ១ឆ្នាំក្រោយមកគន្ធីមានផ្ទៃពោះ ដោយស្រលាញ់ប្រពន្ធ និងដោយឋានះឡើងទទួលបានប្រាក់ខែរខ្ពស់គួរសម បូរ៉ាក៏មានស្នើរឲ្យគន្ធីឈប់ធ្វើការ ដោយនៅមើលផ្ទះសម្បែង និងត្រៀមសម្រាលកូនផង។ គន្ធីក៏យល់ព្រមតាមស្វាមីជាទីស្រលាញ់។
ដូចចាស់លោកថា មនុស្សស្រីដែលនៅតែផ្ទះ មិនបានតុបតែងលាបក្រែមលាបម្សៅនោះ សម្រស់មើលទៅក៏ធ្លាក់ចុះដែរ។ បូរ៉ាជាបុរសល្អ តែនៅកំឡុងពេលដែលប្រពន្ធមានពោះធំ និងសម្រាលកូនថ្មីៗ ត្រូវបានអូសទាញដោយអ្នកធ្វើការជាមួយគ្នា។ ពេលនេះ បូរ៉ាចេះចូលខារាអូខេ ចេះនាំស្រីទៅដេកនៅខាងក្រៅ រហូតដល់ចេះលួចចិញ្ចឹមស្រីក្មេងទៀត។
គន្ធីមិនមែនល្ងង់ទេ នាងអាចសម្គាល់ដឹងពីភាពប្រែប្រួលរបស់ប្តី តែនាងយល់ថា ប្រហែលជាប្តីគ្រាន់តែចង់បន្ធូរអារម្មណ៍ មួយគ្រាប៉ុន្នោះ ក៏ចេះតែអន់ឱននិងយោគយល់មិនមាត់ករអ្វីទេ។ តែស្ថានការមិនដូចនាងគិតឡើង ប្តីរបស់នាងកាន់តែតោះតើយដាក់នាង បង្ហាញថាគេលែងស្រលាញ់នាងទៀតហើយ។ ពេលខ្លះពិបាកចិត្តពេកគន្ធីលួចអង្គុយយំម្នាក់ឯង។ នាងនៅចាំពាក្យគេថា មនុស្សប្រុសដែលមិនចេះខូច បើចេះគឺខូចលើសប្រុសដែលធ្លាប់ខូចទៅទៀត ពេលនេះពាក្យនេះហាក់ដូចជាត្រូវមែន។
មានមនុស្សជាច្រើនបានឲ្យយោបលគន្ធីថាគួរតែដើរតាមប្តីកុំឲ្យខូចទៀត តែយោបលទាំងនេះ យកទៅអនុវត្តន៍ជាក់ស្តែង គឺធ្វើឲ្យស្ថានភាពកាន់តែអាក្រក់លើសដើម។ ពេលនោះ គន្ធីបានគិតឡើងវិញ ថាហេតុអ្វីពីមុនបានជាប្តីនាងស្រលាញ់នាងម្លេះ? គិតៗទៅទើបនាងដឹងថា ដោយសារនាងស្អាត ឆ្លាត រៀនពូកែ ហើយក៏មានបុរសជាច្រើនទៀតក៏គិតដូចប្តីនាងដែរ។ យល់ពីបញ្ហា គន្ធីជូតទឹកភ្នែកចេញ ហើយចាប់ផ្តើមទាញសៀវភៅយកមកសិក្សាឡើងវិញ រកមើលថាកិច្ចការណាដែលនាងធ្វើកើត ដើម្បីធ្វើឲ្យខ្លួនឯងមានតម្លៃឡើងវិញ។ គន្ធីបានចំនាយពេលពីការមើលថែកូនតូចនិងរៀបចំអាហារ បោសសំអាតផ្ទះ ទៅអានសៀវភៅជាច្រើន។ ដោយអត្ថន័យនៃសៀវភៅ និងការរវល់ នាងក៏ភ្លេចរេឿងតូចចិត្ត ហើយការរស់នៅហាក់ស្រស់ស្រាយជាងមុន។ គន្ធី បាននឹកឃើញថា បើនាងបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយ ហើយសសេរអ្វីដែលនាងបានរៀនចេះ ទៅក្នុងនោះរាល់ថ្ងៃ ប្រហែលជាមានអ្នកតាមដានច្រើន។ វាពិតជាដូចច្នេះមែន ប្រិយមិត្តជាច្រើនបានតាមដានគេហទំព័ររបស់នាង ដែលមានបង្រៀនពីចំនេះទូទៅ តាំងពីការធ្វើម្ហូប មើលថែកូនតូច បង្រៀនកូនតូច... ដោយភាពល្បីល្បាញមានអ្នកអានច្រើនក៏មានក្រុមហ៊ុនជាច្រើនសូមស្ពនស័រនាងដោយដាក់ផ្សាយពាណិជ្ជកម្ម ហើយគន្ធីក៏បានរកចំនូលពីកិច្ចការទាំងនោះ។ ក្រោយមកគន្ធីបានអភិវឌ្ឍន៍ ពីសសេរអត្តបទ មកថតជាវីដេអូពន្យល់ទៀត វាធ្វើឲ្យគេហទំព័ររបស់នាងកាន់តែល្បីល្បាញ។ អ្នកណាៗក៏ហៅនាងថាវាលគ្មិនរូបស្អាតញញឹមស្រស់ដែរ នាងល្បីរហូតដល់ស្ថានីយ៍ទូរទស្សន៍សុំសម្ភាស ហើយទស្សនាវដ្ដីនិងកាសែតសារព័តមានជាច្រើនបានចុះផ្សាយពីនាង។ រាល់ការសម្ភាសនាងមិនដែលភ្លេចនិយាយល្អពីប្តីរបស់នាងនោះទេ។
ដោយភាពល្បីល្បាញនេះ មិនភក្ករបស់បូរ៉ាជាច្រើន ក៏ក្លាយជាហ្វេនរបស់នាងដែរ ហើយម្នាក់ម្នាក់តែងតែសសើរបូរ៉ាដែលរកប្រពន្ធបានស្អាតហើយពូកែទៀត។ មិត្តបូរាជាច្រើន ស្នើរបូរាឲ្យអញ្ជើញគន្ធីចូលរួមពិធីផ្សេងៗ ដើម្បីលើកកិត្តិយសពិធីរបស់គេ។
រេឿននេះបានធ្វើឲ្យបូរាមានអារម្មណ៍ភ្ញាក់ ដូចទើបក្រោកពីដេក យល់ថាខ្លួនកំពុងតែបោះបង់ដំពេជ្យទៅស្រវាដំថ្ម ហើយបូរាបានប្តូរអត្តចរិកស្រលាញ់ប្រពន្ធលើសដើម សូម្បីទៅទីណាក៏អញ្ជើញប្រពន្ធទៅតាមដែរ។ ហើយគូរស្នេហ៍នេះ បានបន្តទៅមុខរហូតទៅ៕
ចូរចាំថាមនុស្សណាក៏ចេះខុសដែរ តែសំខាន់ខុសហើយចេះកែរខ្លួនទេ? ការបែកបាក់មិនមែនជារេឿងល្អទេ ព្រោះវាអាចធ្វើកូនតូចក្លាយខ្លួនជាជនរងគ្រោះ។ អ្នកមិនអាចចាប់បង្ខំអ្នកណាម្នាក់ឲ្យស្រលាញ់អ្នកដោយប្រើវិធីបន្ថោកខ្លួនឯងបានទេ តែអ្នកអាចបង្កើនតម្លៃខ្លួនឯងឲ្យគេស្រលាញ់វិញ៕
No comments:
Post a Comment