Thursday, July 4, 2019

របបមិនប្រក្រតីរបស់សៀគ្វីអគ្គិសនី និងការការពារទល់នឹងចរន្តលើស


ការប្រើអគ្គិសនី មានធាតុសំខាន់យ៉ាងហោចណាស់៣ គឺ 

១)ប្រភពផ្ដល់ថាមពលអគ្គិសនី 
២)ឧបករណ៍ទទួលថាមពល និង បំពេញកិច្ចការសម្រាប់អ្នកប្រើ ដូចជាបញ្ចេញពន្លឺ បង្វិលម៉ាស៊ីនអ្វីមួយ(បក់កង្ហារ ម៉ាស៊ីនបោក​ -ល-) និង
៣) ខ្សែចម្លងសម្រាប់យកថាមពលពីប្រភព មក ឧបករណ៍ទទួល។


ក្នុងល.ខ.ធម្មតា និង ក្នុងការប្រើខ្សែចម្លងត្រឹមត្រូវ ការប្រើប្រាស់អគ្គិសនីមិនមានផលប៉ះពាល់អាក្រក់អ្វីទេ។ តែតាមបទពិសោធន៍នៃការប្រើប្រាស់អគ្គិសនី ការប្រើប្រាស់មិនត្រឹមត្រូវទៅតាមការកំណត់របស់អ្នកផលិតឧបករណ៍ ឬ ការប្រើឧបករណ៍ ដែលមានគុណភាពមិនគ្រប់គ្រាន់តាមស្តង់ដា ការរៀបចំសៀគ្វីអគ្គិសនីមិនស្របតាមតម្រូវការស្តង់ដាគ្រប់គ្រាន់ 





អាចនាំអោយមានភាពមិនប្រក្រតី ឬ កំហូច។ ករណីញឹកញាប់ ដែលអាចកើតមាន គឺ ការប្រើដែលនាំអោយចរន្តអគ្គិសនីកើនធំដល់កម្រិតមួយ បង្កអោយខ្សែចម្លងក្ដៅរហូតឆេះជ័រអ៊ីសូឡង់ និងទៅជាមូលហេតុនៃគ្រោះផ្សេងៗ ជាយថាហេតុ។​ ករណី២យ៉ាងនៃការកើនចរន្ត មាន 





១)ការប្រើឧបករណ៍ហួសកម្រិតអនុញ្ញាត ហៅថាលើសបន្ទុក និង 


២)សៀគ្វីមានកំហូចអ៊ីសូឡង់ ដោយមូលហេតុអ្វី១ ធ្វើអោយមានការឆ្លងចរន្ដ ក្នុងភាសាសាមញ្ញ ហៅថា ទូសសេ ។

No comments:

Post a Comment

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...