Tuesday, June 9, 2020

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា)

ទី១. ដើម្បីឆាប់បានទៅដល់និងទាន់ពេលព្រឹកមិនក្តៅនិងទាន់ទេសភាពថ្ងៃលិចលើភ្នំ គួរចេញពីភ្នំពេម៉ោង៤ឬ៤កន្លះ ទៅដល់សហគមន៍ព្រៃឈើ ភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ចំណាយពេលប្រហែល ៣ម៉ោង តាមការបើកបរយឺតឬលឿន។

ទី២. ពេលទៅដល់សហគមន៍ទីស្នាក់ឧទ្យានជាតិជួរភ្នំក្រវាញ ត្រូវបំពេញឯកសារចុះឈ្មោះ រួចត្រូវថតរូបជុំគ្នាជាមួយបងៗក្រុមការងារនៅទីនោះ(កុំភ្លេចត្រូវបំពេញឈ្មោះគ្រប់គ្នានិងថតរូបជុំគ្នា ព្រោះការធ្វើបែបនេះគឺដើម្បីការពារប្រសិនបើមានការបាត់ខ្លួនឬបញ្ហាផ្សេងៗ)។

ទី៣.បន្ទាប់មកត្រូវសំដៅទៅផ្ទះសហគមន៍ដើម្បីរកគោយន្តជិះដោយត្រូវចំណាយថវិកាខ្លះៗដើម្បីឱ្យពួកគាត់ជូនយើងទៅ និងនាំផ្លូវឡើងភ្នំ តម្លៃនេះអាស្រ័យលើការចរចារ។ កាលដែលត្រូវមានអ្នកនាំផ្លូវគឺងាយស្រួលសម្រាប់យើងដែលមិនមានបទពិសោធនឡើងភ្នំ ពូៗគាត់មានជំនាញ និង យកចិត្តទុកដាក់យើងបានយ៉ាងល្អ។


ចំណាំ៖សូមរៀបរាប់ពីសម្ភារៈដែលគួរត្រៀមយកទៅបន្តិចសិន។ ចំពោះសម្ភារៈត្រូវស្ពាយ បើស្រីៗគួរត្រឹម៤ ឬ៥គីឡូ បានហើយ កុំដាក់សំលៀកបំពាក់ទៅច្រើនពេកប្រយ័ត្នឡើងភ្នំមិនដល់គោលដៅ ឬត្រូវទំលាក់ចោលពាក់កណ្តាលផ្លូវ។ និយាយមែនគួរប្រើសំលៀកបំពាក់ស្រាលៗ កុំឱ្យតឹងណែន ឬពិបាកធ្វើចលនា។ បើមានភ្លៀងសត្វទៀកស្អាតៗប្រាកដជាចេញមកទាំងហ្វូង ចឹងត្រូវពាក់ស្រោមជើងវែងៗ ជាមួយខោស្បែករឹប(ឧ.ខោស្បែកង្កែប)
ជ្រើសរើសស្បែកជើងឡើងភ្នំទើបល្អជួយទប់កុំឱ្យរអិល មួយទៀតកុំភ្លេចដាក់ស្បែកជើងពាក់ធម្មតាទៅមួយគូរទៀត ព្រោះងាយស្រួលដើរពេលដល់កំពូលភ្នំវាលស្មៅច្រើន។ ចំពោះស្បៀងវិញ អាហារគ្រៀមៗមានត្រីងៀត មី សាច់ផាត់ នំប៉័ង ត្រីខ ឬអាហារផ្សេងទៀតដែលអាចទុកបានយូរ។ ចំពោះទឹកផឹកវិញ គួរត្រៀមឱ្យបានច្រើនអាចម្នាក់ ២ដបធំៗ(ដប១លីត្រកន្លះ) ព្រោះនៅលើនោះទឹកមិនសូវ មានច្រើន ហើយទីតាំងក៏ឆ្ងាយពីប្រភពដែលហើយទឹកនោះត្រូវដាំទើបផឹកបាន(ទឹកនៅទីនោះត្រជាក់ដូចទឹកកកចឹង ត្រជាក់ដល់ឆ្អឹងខ្នង)។ អូ! កុំភ្លេចទិញស្លឹកក្រូចសើច ឬក្រូចសើចយកទៅផង ពុះជាពីរបោះជុំវិញទីតាំងយើងបោះតង់ការពារបងវើកៗមកលេងយ៉ាត់ដេកមិនបាន។ មួយទៀត យកអាវភ្លៀង ពិល ថ្នាំរាគ ក្តៅខ្លួន ផ្កាសាយ ថ្នាំរឹត ផ្សេងៗទៀតទៅជាមួយផង។

ចំនុចពិសេស៖ គ្មានបង្គន់អនាម័យស្អីទេ ចឹងពិបាកបន្តិចសម្រាប់ស្រីៗ វិធីសាស្ត្រឈ្នះៗរបស់ស្រីៗ យកថង់ប៉ាវទៅ ជាមួយ រួចដំាបង្កោលជាមុំបួនហើយរុំព័ន្ធជុំវិញសម្រាប់ជួយដោះទុកមួយគ្រាដែរ។

ទី៣. ចំងាយពីភូមិទៅជើងភ្នំចំណាយពេប្រហែល១ កន្លះម៉ោង ផ្អែកលើស្ថានភាពផ្លូវពិបាកឬស្រួល បើមានភ្លៀងដូចកាលខ្ញុំទៅវិញអស់អីនិយាយជាំគ្រប់កន្លែង។ ពេលទៅដល់ជើងភ្នំត្រូវតាំងចិត្តឱ្យមាំ បើមិនចឹងជួយអត់បានទេ វគ្គនេះជាវគ្គអត្តាហិ អត្តនោនាថោហើយ។

ទី៤. ចំណាយពេល៤ទៅ៥ម៉ោង បានដល់ទីតាំងបោះតង់។ ទីតាំងបោះតង់មាន៥កន្លែងកន្លែងទី១ និងទី២ នៅជិតប្រភពទឹកតែឆ្ងាយពីទេសភាពស្អាតៗ។ ទីតាំងពី៣ ត្រូវប្រើពេលប្រហែល១ម៉ោង នៅកន្លែងវាលស្មៅស្អាតធំធេងណាស់ព្រះអើយ បោះកន្លែងណាក៏បាន។ ទីតាំងទី៤ ត្រូវចំណាយពេលប្រហែល១ម៉ោងកន្លះ ឬ២ម៉ោង បោះនៅក្បែរកំពូលភ្នំ រីឯកន្លែងទី៥បោះនៅលើកំពូលភ្នំតែម្តង ភ្ញាក់ឡើងឃើញពពកនៅជិតខ្លួន ព្រះសូរិយាញញឹមដាក់តែម្តង។កាលខ្ញុំទៅខ្ញុំបោះតង់ត្រឹមទីតាំងទី៣ព្រោះមានមនុស្សច្រើន មានគ្នាច្រើនចឹងកក់ក្តៅ...ហិហិហិ។ សម្រាប់អ្នកបោះតង់នៅទីតាំងទី១ ទី២ ទី៣ ត្រូវងើបពីម៉ោង៣ ឬ៤ ទៅកំពូលភ្នំបើមិនចឹងទៅមិនទាន់ពពកនិងព្រះសូរិយាទេប្រាប់ឱ្យហើយយ៉ាត់ស្តាយទៅហ្នឹងគេដែលអត់បានឃើញ។ ទៅដល់នោះទេសភាពខ្ជិលយាយ ឋានសួគ៌ជាគ្នា ចង់ថតកន្លែងណាក៏ស្អាតដែរ ទេសភាពមិនឱ្យខកចិត្តនោះទេ(តែនេះអាស្រ័យលើអាកាសធាតុដែរណា)។
ពេលយប់ចង់ធ្វើអីធ្វើទៅ ផឹកតែក្តៅៗក៏បាន លេងហ្គេមជាក្រុមក៏បាន កាលខ្ញុំទៅបងៗមួយក្រុមនោះច្រៀងខារ៉ាអូខេ សុទ្ធតែបទចាបយំល្វើយៗ។


ទី៥. ថ្ងៃត្រលប់មកវិញ ត្រូវសម្អាតបរិស្ថានកន្លែងបោះតង់នោះឱ្យស្អាត ត្រូវដុតសម្រាមនោះឱ្យអស់ ចូលរួមស្រលាញ់បរិស្ថាននោះបរិស្ថានស្រលាញ់យើងវិញ។

ទី៦. ពេលចុះគឺលឿនជាងពេលឡើង អ្វីដែលសំខាន់ត្រូវដឹងពីរបៀបប្រើជើងពេលចុះ ដាក់ជើងមិនឱ្យត្រង់រហូតទេ វាងាយនឹងឈឺម្រាមជើងដោយសារប្រឹងទប់ គួរដាក់ជើងចំហៀងវិញ។ បើពេលខ្ញុំមិនថាឡើងភ្នំ ឬពេលចុះពីភ្នំទេ មេឃភ្លៀងសាហាវកប់ ព្រឺក៏ព្រឺរាម រងារក៏រងារញាក់ មិនប្រយ័ត្នរអិលដួលជាំទៀត។ នៅតាមផ្លូវកុំចោលសម្រាមផ្តេសផ្តាស ច្រកថង់ទុកដាក់ស្រួលបួលពេលចុះពីភ្នំវិញមិនមែនបោះចោលតាមផ្លូវនោះទេ។ មួយទៀតកុំភ្លេចចូលថតរូបម្តងទៀតនៅសហគមន៍ទីស្នាក់ឧទ្យានជាតិជួរភ្នំក្រវាញជាមួយបងៗក្រុមមការងារដើម្បីបញ្ជាក់ពីចំនួនត្រឹមត្រូវ។

បញ្ជាក់៖ ការឡើងភ្នំមិនមែនចេះតែតាមគេតាមឯងនោះទេ ត្រូវស្ទង់មើលពីសុខភាពខ្លួនឯង ជាមុនព្រោះត្រូវប្រយុទ្ធដូចសមរភូមិចឹង។ មួយវិញទៀត អ្នកទាំងអស់គ្នាដែរឭថា ភ្នំជួយជីវិតមនុស្សទេ? ជូនចំពោះអ្នកកំពុងមានបញ្ហាបាក់ទឹកចិត្ត ឬជំងឺ Depressions មុននឹងគិតអីផ្តេសផ្តាស គួរទុកឱកាសឱ្យខ្លួនឯងបានឡើងភ្នំ ឃើញទេសភាពធម្មជាតិដូចឋានសួគ៌ជាមុនសិនហើយគ្រប់យ៉ាងនឹងផ្លាស់ប្តូរការគិតរបស់អ្នក ស្គាល់ពីតម្លៃនៃជីវិត បើគិតថាខ្លួនឯងឥតប្រយោជគួរធ្វើរឿងឱ្យមានប្រយោជនដើម្បីរក្សាធម្មជាតិល្អជាជាងការគិតខ្លី។
#ស្រលាញ់រូបនេះជាងគេមានទង់ជាតិខ្មែរ
#ខ្នងផ្សា#កំពង់ស្ពឺ#កោះកុង#ពោធិ៍សាត់#ឋានសួគ៌លើទឹកដីអច្ឆរិយនៃកម្ពុជា

Friday, June 5, 2020

ធ្វើខ្លួនឲ្យល្អសិន

«ធ្វើខ្លួនឲ្យល្អសិន» មានបុរសខ្លះរស់នៅដោយប្រាថ្នាខ្លាំងក្នុងការចង់ជួបមនុស្សស្រីល្អម្នាក់ដែលព្រមទទួលយកក្តីស្រលាញ់របស់ខ្លួន ហើយក៏មាននារីខ្លះទៀតរស់នៅដោយប្រាថ្នាខ្លាំងក្នុងការចង់បានមនុស្សប្រុសល្អម្នាក់មកស្រលាញ់ខ្លួនដែរ តែបែរជាគ្មានមនុស្សណាម្នាក់ព្រមស្រលាញ់ពួកគេសោះ ទន្ទឹមនឹងនោះបែរជាមានមនុស្សមួយចំនួនទៀតមានអ្នកស្រលាញ់ជាច្រើនតែគាត់មិនត្រូវការទៅវិញ ទោះគាត់ដឹងថាមនុស្សដែលមកស្រលាញ់គាត់នោះសុទ្ធតែជាមនុស្សល្អៗក៏ដោយ។ មានបុរសម្នាក់បានសួរទៅឳពុករបស់ខ្លួនថា តើខ្ញុំត្រូវរកមនុស្សស្រីល្អនៅកន្លែងណា? ឳពុកក៏ឆ្លើយប្រាប់កូនវិញថា កូនត្រូវសួរខ្លួនឯងវិញ ថាតើត្រូវធ្វើខ្លួនយ៉ាងណាទើបមានមនុស្សស្រីល្អព្រមទទួលយកកូន។ អ្នកខ្លះចង់បានមនុស្សល្អ និងច្បាស់លាស់មកស្រលាញ់ខ្លួនប៉ុន្តែបែរជាភ្លេចធ្វើខ្លួនឲ្យល្អនិងច្បាស់លាស់ជាមុនសិន។ មនុស្សជាច្រើនតែងប្រាថ្នាចង់បានមនុស្សល្អបែបនេះ ល្អបែបនោះទាំងដែលមិនទាន់បានធ្វើខ្លួនឲ្យល្អជាមុន ឲ្យសមជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះរឿងនោះនៅឡើយទេ។ ពេលខ្លះបញ្ហារបស់ពួកគេកើតឡើងដោយសារតែគិតពីខ្លួនឯងខ្លាំងពេកភ្លេចគិតពីអ្នកនៅជុំវិញខ្លួន ដឹងត្រឹមតែចង់បានមនុស្សបែបណា តែមិនដឹងថាត្រូវធ្វើបែបណាទើបអាចឲ្យអ្នកដទៃចង់បានវិញនោះទេ។ ធ្វើជាមនុស្សកុំចង់បានមុខមាត់និងការចាប់អារម្មណ៍ខ្លាំងពេក ត្រូវចេះបើកចិត្តឲ្យទូលាយទទួលស្គាល់ការរិះគន់របស់អ្នកដទៃឲ្យបានច្រើន ត្រូវមានធម៌មេត្តានិងការលើកលែងទោសឲ្យមនុស្សគ្រប់ៗគ្នាទើបជីវិតអាចរស់នៅដោយមានក្តីសុខ។ មិនប្រាកដថាអ្នកដែលមានទំនាក់ទំនងស្នេហាទាំងអស់អាចរីករាយដូចមនុស្សធម្មតានោះទេ សំខាន់ត្រូវចេះធ្វើខ្លួនឲ្យល្អជាមុនសិនមុននឹងចង់ឲ្យមានអ្នកដទៃមកធ្វើល្អដាក់យើង។ ធ្វើជាមនុស្សត្រូវធ្វើឲ្យដូចជាដើមឈើដែលធំ ចាក់រឹសឲ្យជ្រៅ បែកមេឃឲ្យបានគ្រប់សាខា ទើបមានបក្សាប្សីទាំងឡាយអាចមកធ្វើសំបុកនិងពឹងពាក់បាន៕ By: Vityea Sarin #knowledge sharing

Wednesday, June 3, 2020

ជូនចំពោះអ្នកកំពុងអាន


ខ្ញុំសង្ឃឹមថាអ្វីៗនឹងប្រសេីរឡេីងសម្រាប់អ្នក។ សង្ឃឹមថាអ្នកនឹងឆ្លងកាត់រាល់ឧបសគ្គ​ ហេីយក្លាយជាមនុស្សរឹងមាំម្នាក់។

សូមកុំបោះបង់ក្តីសង្ឃឹមចោលពេលជួបបញ្ហា​ ព្រោះបញ្ហាទាំងនោះនឹងបង្រៀនឱ្យយេីងរឹងមាំ។ យេីងអាចបាត់បង់អ្វីៗបាន​ តែហាមបោះបង់ក្តីសង្ឃឹម។

ភាពឈឺចាប់​ ទុក្ខព្រួយ​ បរាជ័យ​ និងគ្រាំបេះដូង​ នឹងរសាត់ទៅតាមពេលវេលា​ ព្រោះគ្មានអ្វីដែលឋិតឋេរនោះទេ។

រៀនពេញចិត្តនូវអ្វីដែលខ្លួនមាន​ ជីវិតយេីងមិនវែងប៉ុន្មានទេ។ ១០​ ឆ្នាំតែ​ប្រាំមួយដង​ យេីងក៏ចាប់ផ្តេីមត្រៀមខ្លួនចាំមច្ចុរាជហេីយ។


រៀនទទួលស្គាល់ការពិតថា​ យេីងមិនឥតខ្ចោះទេ។ ដរាបណាយេីងជាបថុជ្ជន​ យេីងនឹងប្រព្រឹត្តកំហុស​ មានធំមានតូច​។ អ្វីដែលអាចធ្វេីបានគឺ​ កែប្រែកំហុសទាំងនោះមកល្អវិញ។

មេឃភ្លៀងគង់ស្រឡះ​ តែកុំចាំដល់មេឃរាំងភ្លៀងដេីម្បីធ្វេីចិត្តឲ្យសប្បាយអី។ យេីងអាចមុជទឹកភ្លេីងបណ្តេីរ​ សប្បាយបណ្តេីរ។

សរសេរដោយ​ ជនក្រាស់ដោយកិលេស​
រូបភាព​ #pinterest

Thursday, May 28, 2020

សុភាសិតចិនទាំងនេះមានន័យអត្ថន័យល្អណាស់ គួរតែយកទៅពិចារណាឡើងវិញថា ខឹងស្អប់គ្នាហើយបានអ្វីមកវិញ?

សុភាសិតចិនទាំងនេះមានន័យអត្ថន័យល្អណាស់ គួរតែយកទៅពិចារណាឡើងវិញថា ខឹងស្អប់គ្នាហើយបានអ្វីមកវិញ?

១. ឈ្លោះឈ្នះអ្នកទិញ ឈ្នះហើយ អ្នកទិញក៏ទៅបាត់
២. ឈ្លោះឈ្នះមិត្តរួមការងារ ឈ្នះហើយ សាមគ្គីក្នុងក្រុមក៏លែងមាន
៣. ឈ្លោះឈ្នះមេ ឈ្នះហើយ មុខតំណែងការងារក៏លែងបានរីកចម្រើន
៣. ឈ្លោះឈ្នះញាតិ ឈ្នះហើយទំនាក់ទំនងសាច់ឈាមបងប្អូនក៏បាត់បង់


៤. ឈ្លោះឈ្នះមិត្ត ឈ្នះហើយមិត្តក៏មានកាន់តែតិច
៥. ឈ្លោះឈ្នះមនុស្សដែលខ្លួនស្រលាញ់ ឈ្នះហើយ ស្នេហាក៏ត្រូវរលាយបាត់

ចង់បានឈ្នះធ្វើអី បើឈ្នះហើយនាំតែខាតបង់ឲ្យខ្លួនឯង? សុខចិត្តចាញ់ ដើម្បីឲ្យខ្លួនឯងកាន់តែរឹងមាំ កាន់តែរីកចម្រើន និងកាន់តែគង់វង្ស នោះទើបហៅថាជា ជ័យជម្នះពិតប្រាកដ។

credit to: ឧកញ៉ា នួន អក

និយមន័យស្នេហា !

#និយមន័យស្នេហា !
សេចក្តីស្រឡាញ់គឺជា
- ការអត់ធន់
- ជាអំពើសប្បុរស
- មិនមែនជាការគ្រប់គ្រង
- មិនមែនជាការច្រណែន
- មិនមែនជាអំនួត
- មិនមែនជាមោទនភាព
- មិនមែនក្រអឺតក្រទមតែឯងហើយឱ្យតំលៃគេទាបជាងខ្លួន
- មិនមែនជាភាពកោងកាចជម្លើយយង់ឃ្នង
- មិនមែនមើលឃើញតែខ្លួនឯង


- មិនមែនចិត្តស្រាលងាយខឹង
- មិនមែនងាយបោះបង់ចោលគ្នា
- មិនមែនដើម្បីសន្សំរឿង....
ស្រឡាញ់គឺ
- គោរព
- ស្មោះត្រង់
- ថែទាំ
- មិនបោះបង់ចោលគ្នា សូម្បីតែក្លាយទៅជាអ្វីក៏ដោយ...
- កុំតែក្លាយទៅជាខ្មោច ភក្តីភាពខ្លះ..សូម្បីតែក្លាយទៅជាខ្មោចហើយក៏ដោយ ក៏មិនផិតក្បត់ចោលខ្មោចជាដាច់ខាត ...! ។
- ក្តីស្រឡាញ់បែបនេះមិនចេះបរាជ័យឡើយ....!!

#ប្រភព:Thong Nidadamony
#ចែករំលែកនិងប្រែសម្រួល:កូនទន្សាយស

Wednesday, May 27, 2020

ចាបស៊ីរៃ...រៃស៊ីដង្កូវ....! នរណា...ជាចាប...នរណាជារៃ...នរណាជាដង្កូវ ?

ចាបស៊ីរៃ...រៃស៊ីដង្កូវ....! នរណា...ជាចាប...នរណាជារៃ...នរណាជាដង្កូវ ?

សឹកសង្រ្គាម ស៊ុន ជឺ គឺជាវិធីសឹកតែមួយ គ្មានពីរក្នុងលោក... យកឈ្នះសត្រូវពីចម្ងាយរាប់ម៉ឺនយោជន៍...ឈ្នះសត្រូវដោយមិនបង្ហូឈាម... ឈ្នះសត្រូវដោយគុណធម៌... ប៉ុន្តែ...ស៊ុន ជឺ អើយ...!!! កូនចៅជំនាន់ក្រោយរបស់អ្នកបានអនុវត្តខុសគោលការណ៍ សច្ចធម៌ ហើយ ...។ ខុសគោលការណ៍របស់ ខុង ជឺ និង ឡៅ ជឺ​ ហើយ...។


តើនេះជាព្រហ្មលិខិត របស់អ្នកចាញ់ និង អ្នកខ្សោយ ឬយ៉ាងណា ? ប្រទេសក្រីក្រ ត្រូវតែរស់ដើម្បីបំពេញតណ្ហា និងសេចក្តីស្រេកឃ្លានរបស់ប្រទេសខ្លាំងមែនដែរឬទេ ?

សត្រូវចុះខ្សោយដោយមិនបាច់ច្បាំង... បំបាក់ស្មារតីតាមរយៈគុណធម៌មើលហ្នឹងភ្នែក ។ ស្មារតីចុះខ្សោយ បាក់ស្បាត គឺជាការសម្លាប់ ដ៏គួឱ្យភ័យខ្លាច ជាងការសម្លាប់បង្ហូរឈាម និងផ្តាច់ជីវិតទៅទៀត... គ្រោះថ្នាក់ណាស់...!

ការធ្វើឱ្យជាតិសាសន៍មួយភាន់ច្រឡំ កាប់ចាក់គ្នាឯង វង្វេងការពិត បែងចែករកភាពត្រឹមត្រូវមិនឃើញ មើលមិនយល់ នេះហើយជាឬសគល់នៃ ល្បិចកលគ្មានពីររបស់បច្ចាមិត្ត ។

ចាំមើលដល់ សត្វរៃស៊ីដង្កូវ ហើយ អ្នកស៊ីបន្តគឺជាចាប...ពេលនេះមើលទៅចាប ហាក់បីដូចជាខ្លាំងក្លាណាស់ តើនឹងមានសត្វអ្វីដែលកំពុងជាសម្ងំ ស៊ីទាំងចាប ទាំងរៃ និងដង្កូវ ?

គំនិតគួរពិចារណា...!
#CopyRight_FB

ដកថយមិនមានន័យថាចាញ់

#ដកថយមិនមានន័យថាចាញ់

ការសម្រេចចិត្តមួយដែលផ្ទុយស្រលះពីការចង់បានរបស់ជីវិតម្នាក់ៗត្រូវតែជួបប្រទះ មិនថារឿងនោះវានាំទៅរកផ្លូវល្អ ឬផ្លូវអាក្រក់ឡើយ! វាគ្រាន់តែបញ្ជាក់ថាយើងព្រមទទួលនូវសមត្ថភាពយើងមិនអាចតតាំងនៅក្នុងខណៈនោះបាន ដោយមិនមានប្រយោជន៍ និងខាតបង់តែប៉ុណ្ណោះ។

+ តតាំងចំពោះមនុស្សដែលយើងស្រលាញ់បានមកវិញនូវការប្រេះឆា!
+ តតាំងជាមួយមនុស្សមានះធ្វើឲ្យខាតនៅលំនឹងស្មារតី និងចិត្ត!
+ តតាំងនឹងមនុស្សដែលយើងស្អប់បាត់បង់នូវអំពើល្អដែលខំសន្សំ!
+ តតាំងជាមួយមនុស្សទន់ខ្សោយធ្វើឲ្យយើងបាត់បង់កិតិ្តយស!
+ តតាំងជាមួយមនុស្សថោកទាប ធ្វើឲ្យយើងទម្លាក់ភាពថ្លៃថ្នូររបស់យើងត្រឹមពួកគេ!
+ តតាំងជាមួយមនុស្សខ្លាំង មិនប្រាកដថាឈ្នះឡើយ!


ការដកថយមួយជំហានថយក្រោយមិនមែនមកពីយើងជាមនុស្សអន់ កំសាក ឬអាក្រក់ឡើយ! តែមកពីយើងជឿជាក់ថាយើងត្រូវ យើងមានភាពថ្លៃថ្នូរ យើងមានសមត្ថភាពមួយដែលមិនសក្ដិសមនឹងជ្រលក់ជាមួយពួកគេ! ព្រោះប្រសិនបើពួកគេជាមនុស្សអាក្រក់ មនុស្សថោកទាប មនុស្សអន់ មនុស្សអាត្មានិយមមែន ទោះជាគ្មានការតតាំងរបស់យើងក៏កន្ទុយនោះវានៅតែលេចចេញក្នុងហ្វូងមនុស្សឯទៀតដែរ ហើយពួកគេនៅតែមិនចុះសម្រុងនឹងអ្នកដទៃដដែល។

សំខាន់យើងប្រាកដថាអ្វីដែលយើងកំពុងធ្វើ អ្វីដែលយើងកំពុងរៀន និងអ្វីដែលយើងអនុវត្តន៍សម្រាប់ផ្លូវជីវិតយើងគឺកំពុងនាំឧត្តមភាពមកលើជីវិតយើង។

កាលៈទេសៈណាដែលតតាំងមិនចំណេញ ចូរកុំបំផ្លាញពេលវេលាដ៏មានតម្លៃរបស់យើងទៅរកភាពគ្មានតម្លៃ! កុំយកទំហំចិត្តយើងទៅតឹងណែនជាមួយរឿងឥតប្រយោជន៍។

ចងចាំថាឈ្នះលើមនុស្សណាម្នាក់មិនមែនពេលដែលខឹង ពេលដែលស្អប់ ពេលដែលយើងកំពុងទើសទាល់លើកំហុសគេមួយទាំងងងឹតងងុល ឬពេលដែលគេកំពុងឆ្កួតនោះឡើយ បើសិនជាវាក្រៅរង្វង់នៃច្បាប់! តែត្រូវឈ្នះដោយលទ្ធផលជីវិតមួយប្រកបដោយសេចក្ដីថ្លៃថ្នូរនៅថ្ងៃអនាគតរបស់យើង

Friday, May 22, 2020

Need for Budget Updating

Need for Budget Updating
Flexible or variable budgets should be kept current so that targets
are realistic and accurately reflect deviations from expected costs.
Budgets, however, may lose their effectiveness as a measuring and
control device if they are adjusted for every small change in operating
costs. There is no rule of thumb for triggering a budget adjustment.
However, budgets should be adjusted for changes in product
mix, major changes in cost levels, and schedule variations that significantly
alter cost relationships

Preparing to Operate the Business
On a departmental level, budget performance reflects actual
departmental cost behavior, and budget gains or savings directly
result in improvements in profits. The budget becomes an individual
department’s profit and loss expectation based on responsibility
accounting.
One area in which potential problems may not be recognized is
deferred maintenance. When increased output or profit is being
emphasized, periodic maintenance is often deferred to “keep the
wheels turning.” This may be shortsighted, resulting instead in
deferred costs when breakdowns occur.

9 Most Unforgettable Penalty Kicks in Football History


Thursday, May 21, 2020

ហេតុអ្វីត្រូវធ្វើជាមួយ ប្រព័ន្ធ senity.io

្ញុំសូមចែករំលែកការយល់ឃើញ សម្រាប់អាជីវកម្មនេះ ដូចខាងក្រោម
ហើយប្រសិនបើអ្នកទាំងអស់គ្នាឆ្ងល់ ឬមានមតិបន្ថែម
ឬកែលម្អគ្រប់បែបយ៉ាង ខ្ញុំរីករាយនឹងទទួល។
 ..........................
1) ហេតុអ្វីត្រូវធ្វើជាមួយ ប្រព័ន្ធ  senity.io
- ម្ចាស់ភាគហ៊ុនរបស់គេ (មិនអាចប្តូរទៅ Option Trading ថ្មី ព្រោះយើងមានលុយស្រាប់ មានអតិថិជនស្រាប់)
- អាជីវកម្មរឹងមាំ រយះពេលវែង (ដកប្រាក់ចំណេញ ១ផ្នែក ទៅឱ្យអ្នកខំធ្វើការ ដូចជួលយើងឱ្យធ្វើការងារឱ្យគេចឹង ធ្វើការក្នុងនាមជាម្ចាស់)
-ចែកប្រាក់ចំណេញក្រុមហ៊ុន១ផ្នែកណាមួយ ទៅឱ្យអតិថិជន
- ការចែកចាយផលិតផលដ៏ទូលំទូលាយ ដល់ដៃអ្នកប្រើប្រាស់ចុងក្រោយ
- អ្នកប្រើប្រាស់ចុងក្រោយ ឃើញលុយខ្លួនឯងពិតៗ អាចដកលុយស្រួលៗ មិនធ្វើអ្វីក៏លុយចូល (ចំនូលអកម្ម)
- តើគេអាចឱ្យយើងចំណេញយ៉ាងម៉េច?
ក្នុងការត្រេតចំណេញឱ្យ៩៥% ខាត១០០% ក្រុមហ៊ុនយកខំមិសសិនតែ៥%
-មើលអាជីវកម្មជោគជ័យ (អ៊ីឈីតាន់ កម្ណុជា ហ្គាំងប៊ែក រង្វាន់អ្នកផឹក អ្នកលក់តូចៗ ដេប៉ូធំៗ)

2) ក្រុុមហ៊ុនយកលុយយើងរត់អត់?
-  ក្រុមដែលកំពុងចំនេញខ្លាំងតើហេតុផលអ្វីយកលុយប៉ន្នឹងរត់ ព្រោះគេបានចំនាយលុយរាប់លានដុល្លាដើម្បីបង្កើតវាឡើងមក
- កំមិសសិន ៥% (ជាក់ស្តែងត្រេត ១នាទីប្រហែល 40k to 60K x 60mn x 24h x 30 days)
- Franchise 100$ ចែកតាមថ្នាក់នៅតែសល់
- នៅចំនេញលើខាងខាត
3) ខ្លាំងជាងរកស៊ីពុះដីឡូលក់១លានដង និងអាជីវកម្មផ្សេងៗនៅកម្ពុជា
-ចំណេញលុយពីអន្តរជាតិ
-មិនពិបាករកអ្នកទិញ
-អ្នកទិញរួចងាយលក់ចេញវិញ ចំណេញលុយភ្លាមៗ
-ចំណាយដើមទុនតិច
-មិនចាំបាច់ពិបាកសល់ដី លក់មិនចេញ (ដូចស្ថានការណ៍បច្ចុប្បន្ន)
-រំភើបពេលឃើញលុយចូល ចេញ ដកបានភ្លាម ក្រុមហ៊ុនមិនរត់ទៅណា
4) ក្រុមហ៊ុនមិនចុះបញ្ជី
-សាកល្បងទីផ្សារ
-ជនជាតិខ្មែរ បណ្ឌិតខ្មែរ និស្សិតខ្មែរប៉ុន្មាន% ដែលស្គាល់ Derivative, Crypto, Stock, Technology?
-ដូចយកផលិតផលល្អឥតខ្ចោះ ទៅលក់រតនគីរី ដែលត្រូវការពេលវេលា១០ឆ្នាំដើម្បីឱ្យគេយល់
-Facebook, Youtube, Amazone មិនដែលចុះបញ្ជីនៅកម្ពុជា ឬប្រទេសផ្សេងៗ ហេតុអីគេយកលុយពីប្រទេសទាំងនោះបាន

5) នៅពេលយើងយល់ច្បាស់ពីអាជីវកម្មនេះ
-ប្រាក់ខែប៉ុន្មាន ក៏អត់ចង់ធ្វើ
-បន់ឱ្យឆាប់ភ្លឺអាចជួបមនុស្ស
-ដេកលែងលក់
-ថាមពលពិតប្រាកដចេញពីខ្លួន
-ដឹងថាធ្វើអីទៅជួបនរណា?
-ដូចចេញពីសំបកពងមាន់
-ចាប់ផ្តើមស្គាល់ពីខ្លួនឯង
-ក្លាហានគិតវិជ្ជមាន
-ខាតពេលអស់ម៉ាគំនរធ្វើរឿងដដែលៗ
6) យើងអាចធ្វើបាន ហេតុអ្វី?
-ទុនវិនិយោគ២០០$
-បង្រៀនហ្វ្រីៗ
-ដូនតាខ្មែរអស្ចារ្យប៉ុណ្ណា? ផែនការរាប់ពាន់ឆ្នាំ បន្សល់កេរ្ត៍មរតក តកូនចៅច្រើនជំនាន់ រចនាបទឥតខ្ចោះ ...
-យើងពូជអង្គរ ហ្សែនអង្គរ យើងពិតជាធ្វើបាន
អ្នកចូលរួមសាងសង់អង្គរ មានមោទនភាពនឹងការងារ ពេលអង្គរជាប្រយោជន៍ជាតិខ្មែរធំធេងពេលនេះ
-បាយ គ្រាន់ហិនក្លិន ឆ្អែតអត់ បាយដល់មាត់ បើអត់បើកមាត់ទំពារ ដឹងរសជាតិ និងធ្វើឱ្យឆ្អែតអត់
-ព្រះសម្មាសម្ពុទ្ធ លះបង់សព្វគ្រប់ ដើម្បីមនុស្សគ្រប់ជាតិសាសន៍
-ចង់បានលទ្ធផលផ្សេង តែធ្វើសកម្មភាពដដែលៗ មិនផ្លាស់ប្តូ??
-តើអ្នកពេញចិត្តនឹងស្ថានភាពរស់នៅបច្ចុបន្នរបស់អ្នកឬទេ? ហិរញ្ញវត្ថុ ត្រូវធ្វើការរងសម្ពាធ សុំច្បាប់ឈប់ក៏ពិបាក។ ចង់មានសេរីភាពហិរញ្ញវត្ថុឬទេ?
ចឹងហេតុអីមិនចាប់ផ្តើម? មិនចាប់ផ្តើមលុយរត់ចូលផ្ទះយើងអត់?
-ឡេ ឬផលិតផលផ្សេងថ្លៃៗ ចាយខុសខ្ទង់បាន គ្រាន់តែយកមកធ្វើអាជីវកម្មមិនហ៊ាន ចឹងអាចផ្លាស់ប្តូរជីវិតបានឬទេ?
-កុំអត់អោន ឬកាន់ជើងខ្លួនឯង អ្នកដទៃអត់អោនឱ្យបាន
-ត្រូវជឿថា យើងអាចធ្វើបាន អាចចេះបាន (លោកគ្រូសម្បត្តិ)
-Positive Mental Attitude (Think and grow rich)
-ឱ្យតែណាត់ជួបគេ គេព្រមជួបកន្លះម៉ោង ដឹងតែមានឱកាស
-កូនក្រុមខ្ញុំ ខ្ញុំជួយពន្យល់បន្ត និងបង្វឹកហាត់រហូតគាត់ជំនាញ និងរកអតិថិជនបានដោយងាយស្រួល
-ឈប់ trade ចំណាយពេលធ្វើទីផ្សារ
-ធ្វើបណ្តើរ កែលម្អខ្លួនឯងបណ្តើរ មានបញ្ហាប្រឈមពិភាក្សាគ្នាដោះស្រាយបញ្ហា
-សេរីភាពហិរញ្ញវត្ថុ (ដើរលេងសោះ លុយចូលយ៉ាងច្រើន)
- ចេកម៉ា ពេលឃើញអាជីវកម្មល្អ តើមានមនុស្សប៉ុន្មាននាក់ស្តាប់គាត់ ជឿគាត់ ចុះលទ្ធផលបច្ចុប្បន្នរបសលគាត់? គ្មានពេលចាយលុយសោះ។ ចេកម៉ាថា ឱកាសមានរហូត ឱ្យតែយើងចេះចាប់វា កាលមុនគាត់ខឹង Microsoft ខឹង... ធ្វើមុនគាត់ ជាដើម
-បើយើងគិតថា អស់ឱកាស ចុះអ្នកជំនាន់ក្រោយរកស៊ីអី? រស់នៅម៉ិច?
-Facebook ធ្វើធ្វីអ្វីខ្លះ? ជីវភាពគាត់ម៉េចខ្លះ
-គាត់នឹងយើងខុសគ្នាម៉េច?
-មាន់អាចមើលឃើញពន្លឺថ្ងៃ ពីព្រោះវាខំប្រឹងបំបែកសំបកពងមាន់ គឺញាស់ចេញពីពង។

7) មិនចូលរួម៖
-មិនទាន់យល់ពីអាជីវកម្មសម័យទំនើប
-មិនហ៊ានប្រថុយទឹកប្រាក់ដ៏តិចតួចបំផុត
ហូលីដេពិភពអាជីវកម្ម
-ខ្លាចក្រុមហ៊ុនយកលុយទៅបាត់?
-មិនគួរឱ្យជឿថា អាចចំណេញងាយៗ ច្រើនៗ ព្រោះធ្លាប់តែធ្វើការងារ ឬរកស៊ីពិបាកណាស់ ទើបបានលុយ
-មិនបើកចិត្តទទួលយក Concept អាជីវកម្មសម័យថ្មី
8) បញ្ហាប្រឈមពេលទៅជួបគេ៖
-គេថាបោក ព្រោះ Network ពីព្រោះគេមិនទាន់យល់ រកវិធី ឬគន្លឹះពន្យល់គេរហូតដល់យល់
-គេមិនបើកចិត្តស្តាប់ ទទួលយកconcept នៃ Business សម័យថ្មី
-IQ ទាប និយាយអ្វីក៏មិនយល់
-អ្នកក្រ ពីព្រោះ មិនដឹងធ្វើម៉េចមាន មិនផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃ មិនផ្លាស់ប្តូរការគិត
Pls join these group for our system.
https://t.me/autotradecbd
https://t.me/autotradetutorial
https://t.me/buysellalls
https://senity.io/id/244230
Follow me:
Facebook Page: https://www.facebook.com/%E1%9E%8A%E1%9E%B9%E1%9E%84%E1%9E%81%E1%9F%92%E1%9E%9B%E1%9F%87%E1%9F%97-119308415433462/?ref=aymt_homepage_panel&eid=ARDpbdvctsoFRhlCa1eWvOY7JcASV1mFNO5Le-PqkhdWoqCb0ZsExeqvc0NTx_zejdz4ZAuLRruvxw-s
YouTube:
 https://www.youtube.com/channel/UCzfbmbEpwgwHyCKV_7nLUFQ
blog : https://how-to-become-successful-and-rich.blogspot.com/

Credited: Mrs. Nguon Mardina

Wednesday, May 20, 2020

វ៉ា យ៉ាវ គឺជាព្រះនាមពិតរបស់ សម្ដេចព្រះមហាឃោសានន្ទ

វ៉ា យ៉ាវ គឺជាព្រះនាមពិតរបស់ សម្ដេចព្រះមហាឃោសានន្ទ

លក្ខណៈពិសេស

១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាមដើម្បី«ទទួលពានរង្វាន់ណូប៊ែលសន្តិភាព» ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell)ចំនូន៤ដង

២.ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់

៣.ជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា «ព្រះរស់របស់ផែនដី» ក្នុងចំណោមព្រះរស់ទាំង៥រូបនៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom

៤.ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា «ទីប្រឹក្សាយោបល់» ផ្នែកសេដ្ឋកិច្ចនិងវប្បធម៌


៥.ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ(១៩៩៤)ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហមនិងទ័ពរដ្ឋាភិបាល ឲ្យមនុស្សប្រមាណ១០០០នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

៦.ជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ «មិននិយាយ»នៅជីវិតចុងក្រោយរហូតដល់ពេលសុគត

៧.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព « Niwano» ពីប្រទេសជប៉ុន និង ពានរង្វាន់ Thorolf Rafto ពីប្រទេសណ័រវេ

៨.ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ «ព្រះអង្គថាជានរណា?»

៩.ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាជាងជនជាតិខ្មែរស្គាល់ព្រះអង្គ

១០.ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥

១១.ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ«ធម្មយាត្រា»នៅកម្ពុជាដើម្បីសន្តិភាព និង អហឹង្សា

ដោយ៖ ភិក្ខុ យ៉ន សេង យៀត 🙏🙏🙏
#គ្រួសារអំណានវ៉ាយ៉ាវ #VAYAWreadingfamily

#ហេតុអ្វីស្ត្រីពពោះគួរញ៉ាំធុរេន?

#ហេតុអ្វីស្ត្រីពពោះគួរញ៉ាំធុរេន?

ធុរេនជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមខ្លាំងជាងគេបំផុត និងមានប្រយោជន៍ច្រើនចំពោះសុខភាពស្ត្រីមានផ្ទៃពោះ ជាពិសេសជួយការពារទារកពីជំងឺខ្វិនខ្វង់ និងខ្វះកាយសម្បទា។

អ្នកជំនាញបានណែនាំឱ្យស្ត្រីទទួលទានធុរេន


ព្រោះវាមានផ្ទុកអាស៊ីតហ្វូឡាតដែលដើរតួសំខាន់ក្នុងដំណើរការលូតលាស់កោសិកា និង DNA របស់ទារក។

ស្ត្រីញ៉ាំធុរេនជាប្រចាំជួយដល់ការលូតលាស់ខួរក្បាលរបស់ទារក។ហើយសមាសធាតុក្នុងធុរេនអាចជួយជម្រុញដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ បង្កើនការស្រេកឃ្លានអាហារ។ ពិសេស ស្ត្រីពពោះបាន ៣ខែដំបូងអាចជួបបញ្ហាចាញ់កូន ពិបាកញ៉ាំអាហារ។

ជាតិប៉ូតាស្យូមក្នុងធុរេននឹងជួយដល់ការលូតលាស់របស់សុខភាពគ្រោងឆ្អឹងគភ៌ ស្របពេលធ្វើឱ្យម្តាយក៏ទទួលបានឆ្អឹងរឹងមាំ ជាតិសរសៃនឹងជួយការពារម្តាយពីជំងឺទល់លាមក និងជាឱសថបំបាត់ជំងឺឈឺក្បាលរបស់ស្ត្រីយ៉ាងមានប្រសិទ្ធភាពផងដែរ។

ប្រភព៖ google

#ទំរង់ផ្កា*************************

#ទងផ្កាៈ ជាទងផ្កានៅក្នុងកញ្ចុំផ្កា។

#ទំរផ្កាៈ ជាផ្នែកដែលទ្រទ្រង់ផ្កា។

#ត្របកផ្កាៈ ក្រុមស្លឹកកំណែប្រែដែលការពារផ្កាក្រពុំកំពុងលូតលាស់។

#ស្រទាប់ផ្កាៈ ជាស្លឹកមានកំណែប្រែមានពណ៌ភ្លឺដែលនៅព័ទ្ធជុំវិញសរីរាង្គបន្តពូជរបស់ផ្កាវាមាននាទីទាក់ទាញសត្វល្អិតតាមរយះពណ៌របស់វា។

#កញ្ចុំកេសរញី

-ស្ទិចម៉ាតៈ ផ្ទៃរបស់កេសរញីដែលទទួលគ្រាប់លំអង នៅខាងចុងកេសញី និង ជាកន្លែងគ្រាប់លំអងដុះពន្លក។

-កកេរសញីៈ ផ្នែករបស់កេសរញីដែលវែង ទ្រទ្រង់ស្ទិចម៉ាត។

-អូវែៈ ផ្នែករីកធំដែលផ្ទុកអូវុលនៃកេសញី ក្រោយពេលបង្កកំណើតវាក្លាយជាសាច់ផ្លែ។

#កញ្ចុំកេសឈ្មោលៈ

-ប្លោកលំអងៈ ជាផ្នែករបស់កេសរឈ្មោលដែលផ្ទុកគ្រាប់លំអង។

-ទងកេសរឈ្មោលៈ កូនទងដែលទ្រទ្រង់ប្លោកលំអង

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...