Friday, January 17, 2020

Manual Call Points

 A ‘Manual Call Point’ is a device which enables personnel to raise an alarm in the event of a fire
 incident by pressing a frangible element to activate the alarm system.




Manual Call Points should be installed at a height of 1.2m above floor level at easily accessible, conspicuous positions, on exit routes, at the entry floor landings of staircases and at all exits to the open air.

Manual Call Points should be spaced so that one may always be found within a maximum distance of 45m apart or 25m for disabled person.

Thursday, January 16, 2020

គិតវិជ្ជមាន


ថ្ងៃដែលខ្ញុំបាត់បង់ការងារ​... បើគិតអវិជ្ជមាន​ នោះជាថ្ងៃដ៏អាក្រក់។​ បើគិតវិជ្ជមាន​ នោះជាឱកាសឲ្យខ្ញុំស្វែងរកការងារថ្មីដែលល្អជាងនេះ។​ ថ្ងៃដែលខ្ញុំត្រូវគេសុំបែក... បើគិតអវិជ្ជមាន​ នោះជាថ្ងៃដ៏ឈឺចាប់របស់ខ្ញុំ។​ បើគិតវិជ្ជមាន​ នោះជាថ្ងៃដែលខ្ញុំបានរួចផុតពីចំណងជាមួយបុរសម្នាក់ដែលមិនបានស្រឡាញ់ខ្ញុំគ្រប់គ្រាន់។​ ថ្ងៃដែលខ្ញុំខូចឡានកណ្ដាលផ្លូវ​... បើគិតអវិជ្ជមាន​ នោះជាថ្ងៃស៊យកណ្ដាលចំណោម។​

បើគិតវិជ្ជមាន​ នោះជាថ្ងៃខ្ញុំបានសម្រាកមួយសន្ទុះពីការបើកបរ​ ឬអាចថាទេវតា​ កំពុងឃាត់ខ្ញុំពីសំណាងអាក្រក់ដែលនឹងកើតនៅផ្លូវខាងមុខទេដឹង? ថ្ងៃដែលខ្ញុំបាត់បងមនុស្សដែលខ្ញុំស្រឡាញ់ជារៀងរហូត​... បើគិតអវិជ្ជមាន​ នោះជាថ្ងៃដែលព្រហ្មលិខិតធ្វើបាបមនុស្សល្អម្នាក់។​ បើគិតវិជ្ជមាន​ នោះជាថ្ងៃដែលមនុស្សខ្ញុំស្រឡាញ់បានសម្រាក​ រួចផុតទុក្ខ​ គេទៅសុខហើយ។​ គិតវិជ្ជមានឲ្យបានច្រើន​ នោះយើងនឹងរកហេតុផលញញឹមបញ្ឈឺរឿងអាក្រក់ៗដែលកើតលើជីវិតយើងបាន។​ ដូចឃ្លាដែលគេថា​ Life is 10% what happens to you and 90% how you react to it. ជីវិតមានសិទ្ធិផ្ដល់រឿងអាក្រក់ៗឲ្យយើង​ តែយើងមានសិទ្ធិជ្រើសយកប្រតិកម្មវិជ្ជមានណាមួយតបតទៅរឿងទាំងនោះ។ រក្សាសិទ្ធិ: Kimneng Sen រូបភាព: Pinterest

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ

តោះស្រីៗយើង នរណាខ្លះមិនធ្លាប់ឡើងភ្នំហើយមានគម្រោងឡើងភ្នំ។ ទាំងនេះជាការចែករំលែកបទពិសោធន៍ លើកទី១ឡើងភ្នំ(ភ្នំខ្នងផ្សា) ទី១. ដើម្បីឆាប់បានទៅដល់ន...